ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
ប្រមុខរដ្ឋស្ដី ចែករំលែក​នូវ​អត្ថបទអ្នកជំនាញផ្នែកកិច្ចការអាស៊ាន និងការសិក្សាបញ្ហាវិវាទព្រំដែនថៃ-កម្ពុជា ដែលមានចំណងជើង​ថា «ការវិភាគលើសំណើ៖ ថៃគ្រប់គ្រងហ្គេម UNCLOS»
ថ្ងៃទី ៖ 08-06-2026, ដោយ​​ Dara007 , 11 Views
                     
ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីមានការចាប់អារម្មណ៍ទៅលើអត្ថបទរបស់ លោកសាស្ត្រាចារ្យ Akaraphong Khamkhun អ្នកជំនាញផ្នែកកិច្ចការអាស៊ាន និងការសិក្សាបញ្ហាវិវាទព្រំដែនថៃ-កម្ពុជា ដែលមានចំណងជើង​ថា «ការវិភាគលើសំណើ៖ ថៃគ្រប់គ្រងហ្គេម UNCLOS» ហើយនៅក្នុងការសំណេរវិភាគរបស់លោកសាស្ត្រាចារ្យ បាននិយាយដោយត្រង់ៗថា សង្គមថៃជាសង្គមដែលរស់នៅក្នុងការស្រមើស្រមៃ និងមិនសូវអានសៀវភៅ។នេះបើយោងតាមបណ្ដាយសង្គមផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៦នេះ។

សម្ដេចតេជោសូម​ចូលរួមចែករំលែក​នូវ​អត្ថបទ​នេះដោយបកប្រែក្រៅផ្លូវការ ដើម្បីជូនប្រជាជននៃប្រទេស​ទាំងពីរ​កម្ពុជានិងថៃ បាន​ជ្រាប​បន្ថែម។

ទន្ទឹមនឹងនេះ សម្ដេចតេជោសូមមិនមានការធ្វើអត្ថាធិប្បាយ បន្ថែមអ្វីទេទៅ​លើអត្ថបទ​របស់លោក សូមទុកឱ្យ​ប្រជា​ជនទាំងពីរពិចារណាលើអ្វីដែលលោក Akaraphong Khamkhun បានសរសេររៀបរាប់។

ខាងក្រោមខ្លឹមសារអត្ថបទទាំងស្រុង៖ «ការវិភាគលើសំណើ៖ ថៃគ្រប់គ្រងហ្គេម UNCLOS» បង្ហោះផ្សាយលើគណនី Facebook : Akkharaphong Khamkhun: ថ្ងៃទី07/06/2026: អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយថៃ បានធ្វើការវិភាគលើករណីដែលកម្ពុជាបានផ្ញើលិខិតទៅកាន់ភាគីថៃ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីចាប់ផ្តើម ដំណើរការផ្សះផ្សាដោយបង្ខំ (Compulsory Conciliation) អនុលោមតាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រឆ្នាំ១៩៨២ ឬ UNCLOS។

ក្នុងនោះក៏មានការតែងតាំងអ្នកជំនាញច្បាប់ចំនួន ២រូបជាតំណាង និងទុកពេលឱ្យភាគីថៃស្នើឈ្មោះតំណាង២រូប ក្នុងរយៈពេល៣សប្ដាហ៍ ដើម្បីជ្រើសរើសប្រធានមកបំពេញតួនាទីផ្សះផ្សា។

សាស្ត្រាចារ្យ Akaraphong Khamkhun អ្នកជំនាញផ្នែកកិច្ចការអាស៊ាន និងការសិក្សាបញ្ហាវិវាទព្រំដែនថៃ-កម្ពុជា បានធ្វើការវិភាគដោយត្រង់ៗថា សង្គមថៃជាសង្គមដែលរស់នៅក្នុងការស្រមើស្រមៃ និងមិនសូវអានសៀវភៅ។ សម្ដេចតេជោបាននិយាយពីរឿងនេះរាប់មិនអស់ឡើយ។ កម្ពុជាគេធ្វើទៅតាមអ្វីដែលបានចែងនៅក្នុងច្បាប់អន្តរជាតិ ប៉ុន្តែយើងជាសង្គមដែលសូម្បីតែចំណេះដឹងមូលដ្ឋានអំពី ច្បាប់សមុទ្រក៏មិនទាន់យល់ដឹងផង។ បន្ទាប់មកពួកគេត្អូញត្អែរថា កម្ពុជាដើរហ្គេមលឿនជាង ធ្វើឱ្យថៃត្រៀមខ្លួនមិនទាន់។

ការដែលត្រៀមខ្លួនមិនទាន់នោះ គឺដោយសារតែគ្មានសតិក្នុងការប្រកាន់ខ្ជាប់នូវគោលការណ៍ ហើយក្នុងករណីថៃ-កម្ពុជា យើងដោះស្រាយបញ្ហាខុសចំណុចមករហូត។ បញ្ហាកំពុងកើតឡើងនៅព្រំដែនគោក ប៉ុន្តែបែរជាទៅប្រកាសលុបចោលកិច្ចព្រមព្រៀងព្រំដែនទឹក តើវាមានន័យថាម៉េច? វាមានន័យថាយើងមិនទាន់យល់ដឹងអំពីស្តង់ដារនយោបាយអន្តរជាតិទាល់តែសោះ។

យើងជាសង្គមដែលគិតស្រមៃតែម្នាក់ឯង ព្រោះគិតថា កម្ពុជានឹងដើរតាមយើងដោយអាងលើមោទនភាពថា ខ្លួនជាប្រទេសដែលធំជាង មានអំណាចចរចាច្រើនជាង ចង់ធ្វើអ្វីក៏បាន ដែលខ្ញុំគិតថានេះជាមេរៀនដែលសង្គមថៃត្រូវតែរៀនសូត្រ។ មនុស្សជាច្រើននិយាយថា តើយើងដើរមិនទាន់ហ្គេមរបស់កម្ពុជាមែនទេ? វាមិនមែនយើងដើរមិនទាន់ហ្គេមនោះទេ ប៉ុន្តែយើងខ្លួនឯងនៅមិនទាន់ដឹងខ្លួនផងថា តើយើងកំពុងធ្វើអ្វី? បញ្ហាព្រំដែនគោក ដែលបានកើតឡើងកាលពីខែឧសភា ឆ្នាំ២០២៥ វាត្រឹមតែជាបញ្ហាដែលកើតឡើងនៅតំបន់ Chong Bok ប៉ុណ្ណោះ ប៉ុន្តែសង្គមថៃបែរជានិយាយរាលដាលទៅឆ្ងាយជាបន្តបន្ទាប់ ដោយមិនបានផ្ដោតលើចំណុចជាក់លាក់ឡើយ។

ខ្ញុំសូមនិយាយត្រង់នេះតែម្ដងថា អ្នកដែលស្រែកថា ស្នេហាជាតិប៉ុន្តែគ្មានខួរក្បាល គឺជាអ្នកដែលបំផ្លាញជាតិពិតប្រាកដ។ អ្នកបានយកភាពអគតិផ្ទាល់ខ្លួន និងការស្អប់ខ្ពើមមកធ្វើជាមូលដ្ឋាន ហើយនៅពេលដែលធ្វើអ្វីមិនបានក៏ងាកមកប្រើប្រាស់ហ្គេមបំផ្លាញជនជាតិថៃដូចគ្នា ដោយទាញយកការស្អប់ខ្ពើមរវាងប្រទេសមកធ្វើជាឧបករណ៍។

ខ្ញុំគិតថានេះជាអ្វីដែលសង្គមថៃត្រូវតែងាកមកពិនិត្យមើលខ្លួនឯងឡើងវិញ ជាពិសេសរឿងច្បាប់ ដែលយើងមិនបានគោរពតាមបទដ្ឋានគតិយុត្តទាល់តែសោះ។ ស្ថានការណ៍លើកនេះ បង្ហាញឱ្យឃើញថាសង្គមថៃជាសង្គមដែលខ្វះការយល់ដឹង ញែកមិនដាច់សូម្បីតែកិច្ចសហប្រតិបត្តិការឆ្នាំ១៩៩៥ ជាមួយនឹងអនុស្សរណៈនៃការយោគយល់គ្នារវាងរាជរដ្ឋាភិបាលថៃ និងរាជរដ្ឋាភិបាលកម្ពុជា ស្តីពីការអង្កេត និងការបោះបង្គោលព្រំដែនគោក ឆ្នាំ2000 (MOU 43) ព្រមទាំងយន្តការកម្រិតទ្វេភាគីដ៏សំខាន់របស់ភាគីយោធាចំនួន ២ទៀត រួមមាន គណៈកម្មាធិការព្រំដែនទូទៅ (General Border Committee - GBC) និងគណៈកម្មាធិការព្រំដែនភូមិភាគ (Regional Border Committee - RBC)។ ហេតុដូច្នេះ សម្រាប់ស្ថានការណ៍នេះ យើងកុំស្លន់ស្លោអី។

ថៃបានប្រកាសលុបចោលអនុស្សរណៈនៃការយោគយល់គ្នារវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ស្តីពីតំបន់ដែលថៃនិងកម្ពុជាទាមទារសិទ្ធិត្រួតគ្នានៅលើបាតសមុទ្រ ឆ្នាំ២០០១ (MOU 44) ដែលកាលពីថ្ងៃទី៥ ខែឧសភា វាបានបង្ហាញថា ភាគីកម្ពុជាបានត្រៀមលក្ខណៈទុកជាមុនរួចរាល់ហើយ និងបានអនុវត្តទៅតាមច្បាប់យ៉ាងត្រឹមត្រូវ។ កម្ពុជាគេគ្រាន់តែធ្វើតាមនីតិវិធីដែលមានចែងនៅក្នុងច្បាប់សមុទ្រនៃអនុសញ្ញា UNCLOS មិនមានអ្វីប្លែកឡើយ។ ហើយការដែលកម្ពុជាកំណត់ពេលឱ្យក្នុងរង្វង់ ៣សប្ដាហ៍ វាក៏មិនមែនជាអំណាចផ្ដាច់ការរបស់កម្ពុជាដែរ គឺកម្ពុជាគ្រាន់តែនិយាយតាមអ្វីដែលបានចែងក្នុងច្បាប់ យោងតាមខទី៣ នៃឧបសម្ព័ន្ធទី៥ ស្តីពីការបង្កើតគណៈកម្មការផ្សះផ្សាប៉ុណ្ណោះ។ ផ្ទុយទៅវិញ សង្គមថៃមិនព្រមដោះស្រាយបញ្ហា មិនមែនចង់យកឈ្នះលើបញ្ហាទេ ប៉ុន្តែគឺចង់យកឈ្នះលើប្រទេសកម្ពុជា។ ប្រសិនបើចង់យកឈ្នះលើបញ្ហា ថៃមិនធ្វើបែបនេះឡើយ។ នេះគឺជាសញ្ញាបង្ហាញពីភាពខ្វះប្រាជ្ញារបស់អ្នកដឹកនាំ។ ប្រជាជនថៃនៅតែញែកមិនដាច់ រវាងការគ្រប់គ្រងចាត់ចែងតំបន់ព្រំដែន ដែលមានយោធាការពារ ជាមួយនឹងព្រឹត្តិការណ៍ប៉ះទង្គិចគ្នានៅព្រំដែន (Military conflict)។ រាល់ការទាស់ទែង ឬការប៉ះទង្គិចខាងយោធា គឺត្រូវទុកឱ្យភាគីយោធាជាអ្នកចាត់ការ ប៉ុន្តែរដ្ឋាភិបាលបែរជាមិនព្រមដោះស្រាយឫសគល់នៃបញ្ហា ហើយព្យាយាមរក្សាទំនាស់នោះទុក ដើម្បីកេងចំណេញផលប្រយោជន៍ខាងនយោបាយ។ ពួកគេគិតថា ការរក្សាបញ្ហាខ្សែបន្ទាត់ព្រំដែនឱ្យនៅមានភាពចម្រូងចម្រាស គឺអាចយកមកប្រើប្រាស់ជាឧបករណ៍ដើម្បីពង្រឹងអំណាច ហើយខ្ញុំគិតថានឹងត្រូវមានការបាញ់បោះដាក់គ្នាម្តងទៀតជាក់ជាមិនខាន។

នេះគឺជាលទ្ធផលដែលឆ្លុះបញ្ចាំងពីភាពបរាជ័យក្នុងការគ្រប់គ្រងចាត់ចែងរបស់រដ្ឋាភិបាល។ កុំភ្លេចថា សង្គ្រាមគឺជានិមិត្តរូប នៃភាពបរាជ័យក្នុងការគ្រប់គ្រងវិវាទរបស់អ្នកមានអំណាចនៅក្នុងរដ្ឋនោះ ហើយវាកើតចេញពីភាពខ្ជីខ្ជា និងការមាក់ងាយក្នុងការដោះស្រាយបញ្ហា។ ចុងក្រោយនេះ នៅពេលដែលកម្ពុជានិយាយថា ថៃលុបចោល MOU 44 ជាឯកតោភាគី តើឥរិយាបថរបស់កម្ពុជាឆ្លុះបញ្ចាំងពីអ្វី? តើវានឹងធ្វើឱ្យថៃខាតបង់នៅលើឆាកអន្តរជាតិដែរឬទេ? ជាការពិតណាស់គឺវាជាការខាតបង់រួចទៅហើយ។ គ្រាន់តែថៃប្រកាសលុបចោល MOU ឬលុបចោលសន្ធិសញ្ញាដោយឯកតោភាគី ជាពិសេសសន្ធិសញ្ញាអន្តរជាតិដែលគ្មានខចែងអនុញ្ញាតឱ្យលុបចោលផងនោះ ប៉ុន្តែថៃបែរជាទៅលុបចោលតាមចិត្ត ដោយសារតែហេតុផលនយោបាយផ្ទៃក្នុង មិនមែនលុបចោលដោយសារហេតុផលអង្គហេតុពិតប្រាកដ ឬខសន្យានៅក្នុងកិច្ចព្រមព្រៀងនោះទេ។

ហេតុដូច្នេះ កម្ពុជានឹងយកចំណុចខ្សោយនេះទៅប្រើប្រាស់ធ្វើអ្វីក៏បាន។ នៅពេលដែលយើងមិនព្រមទទួលស្គាល់ច្បាប់និងបទដ្ឋានគតិយុត្តអន្តរជាតិ ភាគីម្ខាងទៀតគេក៏ត្រូវដើរហ្គេមតបតវិញដែរ។ អ្វីដែលកម្ពុជាធ្វើមិនបានក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក គឺដោយសារតែមាន MOU 44 រារាំង ប៉ុន្តែនៅពេលដែលថៃលុបចោល កម្ពុជាក៏អាចចាប់ផ្ដើមហ្គេមបន្តបានភ្លាមៗ។ បញ្ហាសព្វថ្ងៃនេះ កើតចេញពីទាហានដែលនៅតាមព្រំដែនមិនចុះសម្រុងនឹងគ្នា។ បញ្ហាលើកនេះ ឆ្លុះបញ្ចាំងពីភាពបរាជ័យក្នុងការចាត់ចែងបញ្ហារបស់ភាគីថៃ ដែលត្រូវតែដោះស្រាយបញ្ហាឱ្យចំគោលដៅ មិនមែនបង្កើតតែការស្អប់ខ្ពើមនោះទេ។

ពេលនេះ សង្គមថៃកំពុងគ្រប់គ្រងចាត់ចែងដោយខុសឆ្គង មិនឈរលើគោលការណ៍វិទ្យាសាស្ត្រ បែរជាយកនយោបាយទឹកកខ្វក់មកលាយឡំ និងលេងសើចជាមួយអារម្មណ៍ប្រជាជន ដើម្បីរក្សាមុខតំណែងនយោបាយរបស់ខ្លួនឯង និងក្នុងគោលបំណងចង់យកឈ្នះភាគីម្ខាងទៀត ដោយមិនមែនចង់យកឈ្នះលើបញ្ហានោះទេ។ ប្រសិនបើចង់ឱ្យវិវាទរវាងថៃ-កម្ពុជាបញ្ចប់ទៅ គឺត្រូវតែដើរតាមហ្គេម លេងទៅតាមច្បាប់ ហើយស្នើឡើងតែម្តងថា តើនឹងជ្រើសរើសនរណាធ្វើជាប្រធាន ដើម្បីឱ្យមកអង្គុយជជែកគ្នាឱ្យមានរបៀបរៀបរយ។

កម្ពុជាក៏មិនត្រូវប្រើល្បិចកលដែរ គឺត្រូវយកស្តង់ដាររបស់ UNCLOS មកអនុវត្ត ដែលកំណត់ថាតំបន់សមុទ្រត្រូវតែដោះស្រាយទៅតាមគោលការណ៍ច្បាប់អន្តរជាតិ។ បញ្ហាដែលកើតឡើងទាំងអស់ គឺដោយសារតែដោះស្រាយមិនចំចំណុច ទាហានឈ្លោះគ្នា ប៉ុន្តែបែរជាឱ្យអ្នកការទូតជជែកគ្នា វាក៏គ្មានថ្ងៃបញ្ចប់ដែរ។ វាត្រូវតែអនុវត្តតាមស្តង់ដារច្បាប់ដែលល្អបំផុត និងមានលក្ខណៈជាអន្តរជាតិ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ ២០២៦ សាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិរបស់សហរដ្ឋអាមេរិក (DFC) បានអនុម័តទឹកប្រាក់ចំនួន ១០០ លានដុល្លារអាមេរិក សម្រាប់គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីគាំទ្រដល់ការពង្រីកហេដ្ឋា ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com