|
ជនសង្ស័យជនជាតិវៀតណាម១៣នាក់ ត្រូវបានឃាត់ខ្លួននៅខណ្ឌពោធិ៍សែនជ័យពាក់ព័ន្ធOnline Scams
ថ្ងៃទី ៖ 05-06-2026, ដោយ Dara007 , 31 Views
ភ្នំពេញៈ លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ចុះរដ្ឋបាលត្រួតពិនិត្យ និងបង្ក្រាប Online Scams នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ ចំណុចផ្ទះវីឡាស្នាក់នៅមួយកន្លែង មានអាគារចំនួន៨អាគារ មាន២២បន្ទប់ ស្ថិតនៅផ្លូវបេតុង ភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ក្នុងប្រតិបត្តិការនោះ កម្លាំងសមត្ថកិច្ចរកឃើញមនុស្ស១៧នាក់ (ជនជាតិវៀតណាម១៣នាក់) និងដកហូតបាន ទូរស័ព្ទចំនួន៣៤គ្រឿង, កុំព្យូទ័រចំនួន១៥៦គ្រឿង, កាំភ្លើងខ្លី ១ដើម, ទូរដែកចំនួន៣គ្រឿង, ជញ្ជីងថ្លឹង១គ្រឿង, លិខិតឆ្លងដែន១ក្បាល, សុីមកាតអន្តរជាតិ។
ជនសង្ស័យទាំងអស់ និងសម្ភារត្រូវបានបញ្ជូនទៅអធិការនគរបាលខណ្ឌដើម្បីបន្តនីតិវិធី៕
|