វិទ្យាស្ថាន NPIC បានឱ្យដឹងនៅថ្ងៃទី២២ ខែឧសភានេះថា វិទ្យាស្ថានបានបណ្តុះបណ្តាលលើជំនាញចំនួន ២២ រួមមាន ១.ជំនាញការផលិតនំ, ២.ជំនាញសេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន, ៣.ជំនាញធុរកិច្ចភេសជ្ជៈ, ៤.ជំនាញការរចនាក្រាហ្វិកដោយកុំព្យូទ័រ, ៥.ជំនាញការថែទាំនិងជួសជុលរថយន្ត, ៦.ជំនាញការកែច្នៃបន្លែនិងផ្លែឈើ, ៧.ជំនាញការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ, ៨.ជំនាញការងារកំបោរ, ៩.ជំនាញការដំឡើងបណ្តាញបំពង់ទឹក, ១០.ជំនាញការងារការ៉ូ, ១១.ជំនាញការដំឡើងប្រព័ន្ធបញ្ជាម៉ូទ័រអគ្គិសនី, ១២.ជំនាញការថែទាំនិងជួសជុលទូរសព្ទដៃ, ១៣.ជំនាញការថែទាំនិងជួសជុលជណ្តើរយន្ត, ១៤.ជំនាញការបន្ស៊ីលោហៈ, ១៥.ជំនាញការផ្សារអគ្គិសនី, ១៦.ជំនាញការថែទាំងនិងជួសជុលម៉ាស៊ីនត្រជាក់រថយន្ត, ១៧.ជំនាញការថែទាំនិងជួសជុលអគ្គិសនីរថយន្ត, ១៨.ជំនាញសេវាកម្មកុំព្យូទ័រ, ១៩.ជំនាញការដំឡើងនិងថែទាំបណ្តាញកុំព្យូទ័រ, ២០.ជំនាញការវាស់ភ្នែកនិងកាត់កញ្ចក់វ៉ែនតា, ២១.ការធ្វើម្ហូបខ្មែរ, និង២២.ការដំឡើងនិងថែទាំកាមេរ៉ាសុវត្ថិភាព។ ចំពោះវគ្គសិក្សាថ្មី នឹងចាប់ផ្តើមចុះឈ្មោះចូលរៀនចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
សម្រាប់ព័ត៌មានអំពីការចុះឈ្មោះចូលរៀន សូមទាក់ទងទៅកាន់ទូរសព្ទលេខ ០១២ ៦៤៩ ២៦២/ ០៨៩ ៤២៦ ០៩៨/ ឬអញ្ជើញមកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC) ដែលមានទីតាំងស្ថិតនៅភូមិព្រៃពពេល សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
គួររម្លឹកថា កម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនគោលដៅមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេសចំនួនប្រមាណ ១,៥លាននាក់ ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ត្រូវបានផ្ដួចផ្ដើមឡើងដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឆ្នាំ២០២៣ និងប្រកាសដាក់ឱ្យអនុវត្តដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣៕