ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
នាយករដ្ឋមន្រ្ដី៖ ក្រសួងស្ថាប័ន១៦ ធ្វើការកែសម្រួល ហើយកាត់បន្ថយចំនួន ៣អគ្គនាយកដ្ឋាន និង៣០នាយកដ្ឋាននៅតាមក្រសួងស្ថាប័នផ្សេងៗត្រូវកាត់បន្ថយ
ថ្ងៃទី ៖ 21-05-2026, ដោយ​​ Dara007 , 52 Views
                     
នាយករដ្ឋមន្រ្ដី៖ ក្រសួងស្ថាប័ន១៦ ធ្វើការកែសម្រួល ហើយកាត់បន្ថយចំនួន ៣អគ្គនាយកដ្ឋាន និង៣០នាយកដ្ឋាននៅតាមក្រសួងស្ថាប័នផ្សេងៗត្រូវកាត់បន្ថយ ភ្នំពេញៈ សម្តេចមហាបវរធិបតី មានប្រសាសន៍ថា ក្រសួងស្ថាប័ន១៦ បានធ្វើការកែសម្រួល ហើយកាត់បន្ថយចំនួន ៣អគ្គនាយកដ្ឋាន និង៣០នាយកដ្ឋាននៅតាមក្រសួងស្ថាប័នផ្សេងៗត្រូវកាត់បន្ថយ ដើម្បីកុំឱ្យខាតថវិកាជាតិ និងមន្រ្ដីគ្មានការងារធ្វើ ដែលធ្វើឱ្យមន្រ្ដីបំពេញការងារចំមុខងារ និងមានសមត្ថភាព ផ្ដល់សេវារដ្ឋបានល្អ និងរៀបចំការងារឱ្យចំគោលដៅដែលខ្វះចន្លោះ។

ថ្លែងក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការកណ្តាល នៃអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា នៅក្នុងអាណត្តិទី៧នេះ រាជរដ្ឋាភិបាលបន្តជំរុញដល់គ្រប់ក្រសួងស្ថាប័នឱ្យធ្វើការកែទម្រួល កំណែទម្រង់ ក្នុងនោះមានក្រសួងខ្លះនៅរក្សាដដែល ហើយក្រសួងខ្លះមានការកាត់បន្ថយអគ្គនាយកដ្ឋាន ឬមួយបម្រួមចូលគ្នាតែម្ដង។

សម្តេចមហាបវរធិបតីគូសបញ្ជាក់ថា មកដល់ម៉ោងនេះ ក្រសួងមុខងារសាធារណៈ ដែលជាគណៈកម្មការកំណែទម្រង់បានធ្វើការកំណែទម្រង់ចំនួន ១៦ ក្រសួងស្ថាប័នដែលបានធ្វើការកែសម្រួល, ក្នុងនោះទូទាំងរដ្ឋាភិបាលមកដល់ម៉ោងនេះក្រោយការពិនិត្យចំនួន១៦ក្រសួងស្ថាប័ន គឺមានគម្រោងកែសម្រួល និងកាត់បន្ថយចំនួន ៣អគ្គនាយកដ្ឋាន និង ៣០នាយកដ្ឋាននៅតាមក្រសួងស្ថាប័នផ្សេងៗ។

សម្តេចមហាបវរធិបតីបញ្ជាក់ទៀតថា គោលការណ៍ ការធ្វើកំណែទម្រង់ មិនមែនជារឿងថ្មីទេ ហើយក៏មិនមែនធ្វើឡើងទើបតែចាប់ផ្ដើមក្រោយមានសង្គ្រាមនោះដែរ ប៉ុន្ដែរាជរដ្ឋាភិបាលបានធ្វើគ្រប់ស្ថាប័នរដ្ឋបានដោយបានដាក់ចេញវិធានការកំណែទម្រង់នេះចាប់តាំងពីដើមអាណត្តិមកម្លេះ។

«សម្តេចមហាបវរធិបតី ៖ វិធានការកំណែទម្រង់នេះទោះបីជារាជរដ្ឋាភិបាលបានដាក់ចេញអភិក្រម «ពង្រឹងជាជាងពង្រីក» ប៉ុន្ដែកន្លែងខ្លះត្រូវតែបង្កើតថ្មីដើម្បីដើរឱ្យទាន់សភាពការណ៍ ដូចជាពេលនេះកំពុងមានការវិវត្តន៍ទៅបច្ចេកវិទ្យា AI បើយើងមិនរៀបចំបង្កើតយន្តការ ឬផ្នែកទទួលបន្ទុកគឺមិនបានទេ។ ដូច្នេះអ្វីដែលសំខាន់គឺរាជរដ្ឋាភិបាលមានយន្តការច្បាស់លាស់ មិនមែនធ្វើឡើងដោយផ្អែកទៅលើប្រធានស្ថាប័នលើកឡើងថា បង្កើតកន្លែងនេះ ដើម្បីលើកទឹកចិត្តអ្នកនេះអ្នកនោះ ឬមួយមិនចូលចិត្តលុបនាយកដ្ឋានចោល គឺអត់ទេ។»

សម្ដេចធិបតី មានប្រសាសន៍ថា ពាក្យស្លោករបស់សម្ដេចតេជោថា «កែទម្រង់រស់ មិនកែទម្រង់គឺស្លាប់» មានអត្ថន័យ និងត្រឹមត្រូវគ្រប់កាលៈទេសៈទាំងអស់។

សម្តេចមហាបវរធិបតីអះអាងថា ការកំណែទម្រង់ «បង្រួមក្បាល ពង្រីកខ្លួន» មិនមែនកាត់អ្នកស្អប់ ដាក់អ្នកស្រឡាញ់នោះទេ គឺរាជរដ្ឋាភិបាលមានមូលដ្ឋានច្បាស់លាស់ ហើយមិនយកមនុស្សជាគោលទេ «យើងមិនកាត់ជើងតម្រូវស្បែកជើង គឺយើងកាត់ស្បែកជើង តម្រូវជើង» ដើម្បីឱ្យយើងពាក់ទៅស្រួល ដើរទៅលឿន កុំឱ្យឈឺជង្គង់នោះដែរ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ក្រសួងការងារ និងក្រុមហ៊ុនជប៉ុន រួមគ្នាអភិវឌ្ឍន៍ធនធានមនុស្សផ្តោតលើសមត្ថភាពផ្នែកបរិក្ខារត្រជាក់ ដើម្បីផ្លាស់ប្តូរយោបល់លើការពង្រីកកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍធនធានមនុស្សផ្នែកបរិក្ខារត្រជាក់នាពេលអនាគត ព្រមទាំ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com