ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
១០ថ្ងៃ គ្រោះថ្នាក់ចរាចរណ៍ផ្ដាច់ជីវិតមនុស្សជាង៣០នាក់ និងគ្រោះអគ្គិភ័យបំផ្លាញផ្ទះជាង១០ខ្នង
ថ្ងៃទី ៖ 22-05-2026, ដោយ​​ Dara007 , 44 Views
                     
ភ្នំពេញៈ ក្នុងរយៈពេល ១០ថ្ងៃ គិតចាប់១១ រហូតដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោគបានកើតឡើងចំនួន៥៥ករណី បណ្តាលឱ្យមានមនុស្ស៣៣នាក់ស្លាប់ និង៩៥នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល ។ នេះបើយោងតាមរបាយការណ៍ក្រសួងមហាផ្ទៃ។

បើតាមរបាយការណ៍ គ្រោះថ្នាក់ទាំងនោះ កើតមាននៅរាជធានីភ្នំពេញ ខេត្តកណ្តាល តាកែវ កំពង់ស្ពឺ ព្រះសីហនុ កំពត កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំក្រចេះ ស្ទឹងត្រែង រតនគិរី និងខេត្តស្វាយរៀង។

ចំណែកករណីគ្រោះអគ្គិភ័យវិញ ក្នុងរយៈពេលដូចគ្នានេះ បានកើតឡើង២៦ករណី និងបណ្ដាលឱ្យផ្ទះសំបែង ខូចខាត១៤ខ្នង មាននៅរាជធានីភ្នំពេញ កណ្តាល តាកែវ កំពត កំពង់ឆ្នាំង ពោធិ៍សាត់ កំពង់ធំ ស្ទឹងត្រែង ព្រះវិហារ  កំពង់ចាម ក្រចេះ ត្បូងឃ្មុំ និងខេត្តព្រៃវែង។

គ្រោះអគ្គិភ័យនេះ ក៏បានបណ្តាលឱ្យមានការខូចខាតនូវសម្ភារផ្សេងទៀតរួមមាន រថយន្ត១៨គ្រឿង ម៉ូតូ១គ្រឿង កុដិ២ សាលាឆាន់១ ហាងលក់ស៊ុប១ រោង២ និងឃ្លាំង២កន្លែង៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានផ្តល់អាហារូបករណ៍ចំនួន ៣០០០កន្លែងដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ក្រោមកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com