|
ការបញ្ជូនក្មេងទំនើងទៅកសាងខ្លួននៅព្រំដែនចាប់ផ្ដើមហើយ
ថ្ងៃទី ៖ 21-05-2026, ដោយ Dara007 , 12 Views
ភ្នំពេញៈ ការបញ្ជូនក្មេងទំនើងទៅកសាងខ្លួននៅព្រំដែនចាប់ផ្ដើមហើយ ដើម្បីដាំដុះបន្លែបង្ការ និងការចិញ្ចឹមសត្វ និងជំនាញសំណង់ដូចជា ការចាក់គម្របលេណដ្ឋាន និងសំណង់បេតុងផ្សេងៗ។
សមត្ថកិច្ចក្រសួងមហាផ្ទៃ បានបញ្ជូនទណ្ឌិតជាក្មេងទំនើងចំនួន ៧៩០ នាក់ ត្រូវបានផ្ទេរពីទីតាំងកន្លែងឃុំខ្លួនមួយ ទៅកាន់កន្លែងឃុំខ្លួនមួយទៀត (មណ្ឌលអប់រំកែប្រែទី៤ និងពន្ធនាគារខេត្តឧត្តរមានជ័យ) ក្នុងគោលដៅការអប់រំកែប្រែស្តារនីតិសម្បទា តាមរយៈការចូលរួមកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងពន្ធនាគារ ដើម្បីកសាងសមត្ថភាពជំនាញផ្ទាល់ខ្លួនផង និងដើម្បីបុព្វហេតុបម្រើជាតិ និងការស្រឡាញ់ជាតិមាតុភូមិផងដែរ ។
ក្មេងទំនើងទាំងអស់នេះ រួមមាន ជំនាញកសិកម្ម ដូចជាការដាំដុះបន្លែបង្ការ និងការចិញ្ចឹមសត្វ និងជំនាញសំណង់ដូចជា ការចាក់គម្របលេណដ្ឋាន និងសំណង់បេតុងផ្សេងៗ ដើម្បីគាំទ្រដល់កម្លាំងជួរមុខដែលកំពុងឈរជើងការពារអធិបតេយ្យភាពជាតិ។
យុវជនជាសសរទ្រូងជាតិ ខុសត្រូវរួមគ្នាកែប្រែអនាគតរបស់យុវជន។
|