ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
បែករឿងថៅកែ​ផ្សារទំនើប​ហេង​ ឆៃលី​ ក្រុង​បាត់ដំបង បេីកឡាន​បុក​ស្ត្រី​ម្នាក់​ស្លាប់ហេីយ​យក​កូនចៅឱ្យមកទទួល​ទោសជំនួស​
ថ្ងៃទី ៖ 11-05-2026, ដោយ​​ Dara007 , 9 Views
                     
ភ្នំពេញៈ ទំបំផុត​ការពិត​ត្រូវ​បាន​លាតត្រដាង​៖ បែករឿងថៅកែ​ផ្សារទំនើប​ហេង​ ឆៃលី​ ក្រុង​បាត់ដំបង ​ ឈ្មោះ​ សយ​ បូរ៉ា​ បេីកឡាន​បុក​ស្ត្រី​ម្នាក់​ស្លាប់ហេីយ​យក​កូនចៅឱ្យមកទទួល​ទោសជំនួស​ រួចរត់គេចខ្លួន​ទៅ​ក្រៅ​ប្រទេស​ល្ងាចថ្ងៃទី​ ៨​ ខែ​ ឧសភា​ ឆ្នាំ​ ២០២៦​ តាម​ជេីង​យន្តហោះ​ហោះទៅ​ សាំងហ្គាពួរ​ ។

លោក ផែង វណ្ណៈ អ្នកសារព័ត៌មានល្បីតាមបណ្ដាញសង្គម គូសបញ្ជាក់ថា ពេល​នេះ​ អាថ៌កំបាំង​បែក​ធ្លាយ​ហេីយ​ នៅ​ពេល​ កម្លាំង​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ​ ចាប់​ឃាត់​ខ្លួន​ឈ្មោះ​ សេី​ សាន់ណាវី​ បាន​រួច​បញ្ជូនទៅ​ តុលាការខេត្ត​បាត់ដំបង​ ។ ប្រភព​ច្បាស់ការ​បាន​ប្រាប់ខ្ញុំ​អោយដឹងថា​ នៅថ្ងៃទី​ ៨​ ខែ​ ឧសភា​ ឆ្នាំ​ ២០២៦​ សមត្ថកិច្ច​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ បានឃាត់ខ្លួន​ឈ្មោះ​ សេី​ សាន់​ណាវី​ នៅក្នុង​ផ្ទះលេខ​ ៨​ អា​ ផ្លូវ​លេខ១០​ ក្នុង​ បូរី​ជីបមឡុង​ ២៧១​ ខណ្ឌ​មានជ័យ​ រាជធានី​ភ្នំពេញ​ ដែល​ឈ្មោះ​ សយ​ បូរ៉ា​ យកមកលាក់ទុក​ ម្យ៉ាងទៀត​ផ្ទះនេះ​ជា​ផ្ទះ​របស់​ សយ​ បូរ៉ា​ ស្រាប់​ ។ ពេលយកឈ្មោះ​ សេី​ សាន់​ ណាវី​ មកលាក់ទុក​ក្នុងផ្ទះនេះ​ សយ​ បូរ៉ា​ បាន​ហាម​មិនអោយ​ សេី​ សាន់ណាវី​ ចេញក្រៅ​ដេីរ​ផ្ដេសផ្ដាសទេ​ ។ ពេល​នេះ​ឈ្មោះ​ សេី​ សាន់ណាវី​ បាន​សារភាព​ប្រាប់​សមត្ថកិច្ច​នគរបាល​ នាយកដ្ឋាន​ព្រហ្មទណ្ឌ​ អស់ហេីយថា​ ខ្លួន​មិនមែន​ជា​អ្នក​បេីក​រថយន្ត​ ស្តារិច​ពណ៌ស​ បុក​ជន​រងគ្រោះ​នៅ​បាត់​ដំបង​ស្លាប់នោះទេ​ គឺ​ ឈ្មោះ​ សយ​ បូរ៉ា​ ផ្ទាល់​ជាអ្នក​បេីក​រថយន្ត​ស្តារិចបុក​ស្ត្រីរងគ្រោះ​បណ្ដាល​អោយស្លាប់​កាល​ពី​ព្រឹកថ្ងៃទី​ ១៦​ ខែ​ កុម្ភៈ​ ឆ្នាំ​២០២៦​ វេលាម៉ោង​ជាង​ ៦ព្រឹក​ ។ បន្ទាប់​ពីដឹងថា​ ឈ្មោះ​ សេី​ សាន់​ណាវី​ ត្រូវចាប់ខ្លួន​ ឈ្មោះ​ សយ​ បូរ៉ា​ ថៅកែផ្សារទំនេីបនៅ​ក្រុង​បាត់ដំបង​ បាន​រត់គេចខ្លួន​ទៅ​ក្រៅ​ប្រទេស​ល្ងាចថ្ងៃទី​ ៨​ ខែ​ ឧសភា​ ឆ្នាំ​ ២០២៦​ តាម​ជេីង​យន្តហោះ​ហោះទៅ​ សាំងហ្គាពួរ​ ។ ចំពោះ​ឈ្មោះ​ សេី​ សាន់ណាវី​ ដែល​មិនបាន​ប្រព្រឹត្ត​ខុស​ត្រូវ​បាន​ដោះលែង​អោយ​មានសេរីភាព​វិញ​ ។

លោកបានផ្សាយ​ជាហូរហែរ​ច្រើន​លេីកច្រេីនសារ​មកហើយ​ អំពី​ថៅកែ​ផ្សារទំនើប​ហេង​ ឆៃលី​ ក្រុង​បាត់ដំបង​ ឈ្មោះ​ សយ​ បូរ៉ា​ បេីកឡាន​បុក​ស្ត្រី​ម្នាក់​នៅ​ក្រុង​បាត់​ដំបង​បណ្ដាល​ឲ្យ​ស្លាប់​ហេីយ​យក​កូនចៅ​ឈ្មោះ​ សេី​ សាន់​ណាវី​ អោយមកទទួល​ទោសជំនួស​ ។

លោកសង្ឃឹមថា ការពិត​ត្រូវបាន​លាតត្រដាងហេីយ​ មន្ត្រី​នគរបាល​ចរាចរខេត្តបាត់ដំបងណាខ្លះ​ចូលរួម​ក្រូម៉េ​សំណុំរឿងមួយនេះ​ ? ខ្ញុំ​សង្ឃឹមថា​ ថ្នាក់ដឹកនាំ​ក្រសួង​មហាផ្ទៃ​ និង​ ឯកឧត្ដម​ នាយ​ឧត្ដមសេនីយ៍​ អគ្គ​ស្នងការ​នគរបាល​ជាតិ​ នឹង​បង្កេីត​ក្រុម​អធិការកិច្ច​ចុះ​ស្រាវជ្រាវ​ភាព​មិនប្រក្រតី​នៃ​ការ​កែ​សំណុំរឿងមួយនេះដេីម្បីកុំអោយ​ខូចឈ្មោះ​អង្គភាព​ និង​ ស្ថាប័ន​នគរបាលជាតិ​ ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ​រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ថ្លែងថា រាជ​រដ្ឋាភិបាលជំរុញឱ្យមានអភិវឌ្ឍន៍វិស័យថាមពល វិស័យរ៉ែ និងប្រេងកាត ដើម្បី​ចូល​រួមចំណែកដល់ការអភិវឌ្ឍ ប្រទេសជាតិ ។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com