ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
៣ខែ ដើមឆ្នាំ២០២៦ អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ទទួលបណ្ដឹងជាង ៤០០ ដោះស្រាយបានជាង ៣០០!
ថ្ងៃទី ៖ 08-05-2026, ដោយ​​ Dara007 , 49 Views
                     
ភ្នំពេញៈ ក្នុងរយៈពេល៣ខែ នៃត្រីមាសទី១ ឆ្នាំ២០២៦នេះ អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ បានទទួលពាក្យបណ្ដឹងចំនួន៤១៩បណ្ដឹង ក្នុងនោះមានបណ្តឹងស្ទួនចំនួន ២៣បណ្ដឹង និងបណ្តឹងគ្មានប្រភពចំនួន១០បណ្ដឹង។ បើធៀបនឹងត្រីមាសទី១ ឆ្នាំ២០២៥ ចំនួនបណ្ដឹងសរុបបានកើនឡើង១៨៤បណ្ដឹង ស្មើនឹង៧៨%។ នេះបើតាមរបាយការណ៍អគ្គាធិការរដ្ឋានផ្តល់មកកាន់ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ។

បើតាមរបាយការណ៍ បណ្តឹងទាំងនោះរួមមាន បណ្តឹងប្រជាពលរដ្ឋជាមួយនឹងប្រជាពលរដ្ឋ ប្រជាពលរដ្ឋជាមួយនឹងមន្ត្រីរាជការ មន្ត្រីរាជការជាមួយនឹងមន្ត្រីរាជការ ប្រជាពលរដ្ឋប្ដឹងអង្គភាពចំណុះក្រសួងមហាផ្ទៃ និងបណ្ដឹងពាក់ព័ន្ធការអនុវត្តតួនាទីភារកិច្ចរបស់មន្ត្រីរាជការ។ ចំនួននេះ បើគិតទាំងបណ្តឹងនៅសល់ផងនោះ អគ្គាធិការដ្ឋាន មានពាក្យបណ្ដឹងសរុបចំនួន ៦១០បណ្ដឹង។ បន្ទាប់ពីទទួលបានបណ្ដឹង និងដើម្បីមានមូលដ្ឋានក្នុងការដោះស្រាយ អគ្គាធិការដ្ឋានទទួលបានរបាយការណ៍បំភ្លឺពីអង្គភាពពាក់ព័ន្ធចំនួន១៤៩របាយការណ៍។

ដើម្បីមានមូលដ្ឋានច្បាស់លាស់ក្នុងការដោះស្រាយ អគ្គាធិការដ្ឋាន បានពិនិត្យចាត់ចែងពាក្យបណ្ដឹង ក៏ដូចជារបាយការណ៍បំភ្លឺដែលទទួលបានពីអង្គភាពពាក់ព័ន្ធ (ក្នុងនោះមានចំនួន ១៤៩របាយការណ៍) អគ្គាធិការដ្ឋានបានរៀបចំសំណើសុំគោលការណ៍ពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដើម្បីចាត់ចែងពាក្យបណ្ដឹងចំនួន ២៩៥បណ្ដឹង និងរបាយការណ៍បំភ្លឺចំនួន ១២៩របាយការណ៍។

របាយការណ៍បានបញ្ជាក់ឱ្យដឹងទៀតថា ក្រោយទទួលបានការអនុញ្ញាតជាគោលការណ៍ពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អគ្គាធិការដ្ឋាន បានចុះធ្វើអធិការកិច្ច និងអង្កេតស្រាវជ្រាវចំនួន ២៥បណ្ដឹង និងបានចុះតាមដានការអនុវត្តសេចក្ដីជូនដំណឹង របស់ក្រសួងមហាផ្ទៃចំនួន ៥គោលដៅ ស្មើនឹង ១៦ស.ជ.ណ។ ឯកឧត្តមឧត្តមសេនីយ៍ឯក ឯម វិចិត្រ អគ្គាធិការ នៃអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ឱ្យដឹងថា ជារួម លទ្ធផលក្នុងរយៈពេល៣ខែដើមឆ្នាំនេះ អគ្គាធិការដ្ឋានសម្រេចដោះស្រាយពាក្យបណ្ដឹង ស្មើនឹង ៦២% នៃបណ្ដឹងសរុប ដែលចំនួននេះបានកើនឡើង ១០% បើធៀបនឹងលទ្ធផលដោះស្រាយក្នុងត្រីមាសទី១ ឆ្នាំ២០២៥ ខណៈបណ្ដឹងនៅសេសសល់២៣២បណ្ដឹងទៀត អគ្គាធិការដ្ឋានកំពុងបន្តដំណើរការដោះស្រាយតាមនីតិវិធីយ៉ាងយកចិត្តទុកដាក់បំផុត។

គួរកត់សម្គាល់ថាក្នុងរយៈពេល៣ខែដើមឆ្នាំ២០២៦នេះ អគ្គាធិការដ្ឋានក៏បានបង្ហាញនូវលទ្ធផលនៃការចុះតាមដានការអនុវត្តសេចក្តីជូនដំណឹង ការដាក់វិន័យ និងទណ្ឌកម្ម រួមមាន ដកហូតមុខតំណែង និងបន្ថយឋានន្តរស័ក្តិ១រូប(មន្ត្រីនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី) បណ្តេញចេញពីក្របខ័ណ្ឌ២រូប(មន្ត្រីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍១រូប, មន្ត្រីនៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ១រូប) ដកហូតមុខតំណែង២រូប(មន្ត្រីនៃបណ្ឌិត្យសភានគរបាលកម្ពុជា១រូប, នាយប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃតាអី នៃអធិការដ្ឋាននគរបាលស្រុកស្វាយទាប ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង) បន្ថយឋានន្តរស័ក្តិ២រូប(មន្ត្រីនៃអគ្គនាយកដ្ឋានធនធានមនុស្ស១រូប, មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់២រូប នៃអធិការដ្ឋានខណ្ឌទួលគោក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ) ព្រមានជាលាយលក្ខណ៍អក្សរ៩រូប និងណែនាំ៦រូប៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាថ្លែងថា សហរដ្ឋអាម៉េរិកមិនដំឡើងពន្ធគយបដិការ ខ្ពស់ជាងប្រទេសក្នុងតំបន់ឡើយ ហើយនៅពេលខាងមុខ កម្ពុជានឹងអាចទទួលពន្ធគយបដិការ ១៩% ឬទាបជាងនេះ ក្រោយពន្ធគយបដិការ មិនទាន់កំណត់ ឬបញ្ចប់ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com