ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
លោក កែវ រតនៈ ៖ ដាក់ចេញវិធានការកំចាត់អំពើពុករលួយនៅតាមស្ថាប័ន
ថ្ងៃទី ៖ 08-05-2026, ដោយ​​ Dara007 , 54 Views
                     
ភ្នំពេញៈ លោក កែវ រតនៈ ថ្លែងថា រាជរដ្ឋាភិបាលដាក់ចេញវិធានការកំចាត់អំពើពុករលួយនៅតាមស្ថាប័ន ដើម្បីដោះស្រាយឧបសគ្គ ដល់ការរីកចម្រើនរបស់វិស័យឯកជន។

ក្នុងឱកាសអញ្ជើញជាអធិបតីបិទវេទិកាវិនិយោគកម្ពុជាឆ្នាំ២០២៦ ក្រោមមូលបទ «ការពង្រឹងភាពធន់តាមរយៈការថែទាំវិនិយោគប្រកបដោយភាពបុរេសកម្ម និងភាពជាដៃគូយុទ្ធសាស្ត្រ» លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាអនុប្រធានទី៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងថា ការចំណាយក្រៅផ្លូវការ គឺជាអំពើពុករលួយនៅតាមស្ថាប័ន ។

លោកគូសបញ្ជាក់ថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កំពុងតែបន្ថែមវិធានការថ្មីៗបន្ថែមទៀត ដើម្បីកាត់បន្ថយការចំណាយក្រៅច្បាប់ទម្លាប់ នៅតាមស្ថាប័នគ្រប់ទាំងអស់ ដើម្បីកុំឱ្យបង្កឧបសគ្គដល់ការរីកចម្រើនរបស់វិស័យឯកជន។

បញ្ហាពាក់ព័ន្ធជាមួយចំណាយក្រៅផ្លូវការ និយាយភាសាឲ្យចំថា ជាអំពើពុករលួយតាមស្ថាប័នគ្រប់ទាំងអស់ បញ្ហានេះ គឺរាជរដ្ឋាភិបាលក្រោមការប្រឹងប្រែងរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត កំពុងតែបន្ថែមវិធានការធ្វើម៉េចឲ្យចំណាយក្រៅច្បាប់ទម្លាប់នេះ គឺមិនបង្កជាបញ្ហាឧបសគ្គ ដល់ការរីកចម្រើនរបស់វិស័យឯកជន”។

លោកអះអាងថា ដើម្បីដោះស្រាបញ្ហាអំពើពុករលួយតាមស្ថាប័ន គឺធ្វើយ៉ាងណាឲ្យប្រព័ន្ធការិយាធិបតេយ្យរបស់ក្រសួងស្ថាប័នកាត់បន្ថយ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាថ្លែងថា សហរដ្ឋអាម៉េរិកមិនដំឡើងពន្ធគយបដិការ ខ្ពស់ជាងប្រទេសក្នុងតំបន់ឡើយ ហើយនៅពេលខាងមុខ កម្ពុជានឹងអាចទទួលពន្ធគយបដិការ ១៩% ឬទាបជាងនេះ ក្រោយពន្ធគយបដិការ មិនទាន់កំណត់ ឬបញ្ចប់ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com