ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
កម្មកររោងចក្រ ហេន ៧ ហ្គាម៉ិន នឹងចូលធ្វើការវិញ ក្រោយដោះស្រាយការទាមទារចប់សព្វគ្រប់ជាមួយការពេញចិត្ត
ថ្ងៃទី ៖ 12-03-2026, ដោយ​​ Dara007 , 43 Views
                     
ភ្នំពេញៈ ការទាមទាររបស់បងប្អូនកម្មករកម្មការិនីនៃរោងចក្រ ហេន ៧ ហ្គាម៉ិន ដែលមានទីតាំងស្ថិតនៅតាមបណ្តយផ្លូវជាតិលេខ ៣ ភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវបានដោះស្រាយចប់សព្វគ្រប់ ដោយកម្មករសប្បាយចិត្តជាមួយដំណោះស្រាយរបស់ក្រសួងការងារ កាលពីរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦នេះ ខណៈកម្មករនិយោជិតនឹងចូលធ្វើការធម្មតាវិញនៅព្រឹកថ្ងៃទី១២ ខែមីនា។ នេះបើតាម លោក ស៊ុន មេសា អ្នកនាំពាក្យនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

អ្នកនាំពាក្យរូបនេះបានអះអាងថា៖ «ក្រោមការសម្របសម្រួលនិងយកចិត្តទុកដាក់ដោះស្រាយភ្លាមៗ ពីសំណាក់មន្ត្រីជំនាញ កង្វល់របស់បងប្អូនកម្មករត្រូវបានដោះស្រាយចប់សព្វគ្រប់ ហើយកម្មករនឹងវិលចូលបម្រើការងារវិញជាធម្មតានៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦នេះ»។ លោក ស៊ុនមេសា បានឱ្យដឹងទៀតថា ក្រោយការពិភាក្សា និងសម្របសម្រួលភាគីទាំងពីរបានឯកភាពគ្នាស្រុះស្រួលចំនួន ១០ចំណុចក្នុងនោះមានជាអាទិ៍ ក្រុមហ៊ុននឹងអនុវត្តទៅតាមច្បាប់ស្តីពីការងារ, ក្រុមហ៊ុនយល់ព្រមធ្វើការផ្លាស់ប្ដូរថ្ងៃឈប់សម្រាកបុណ្យដោយមានការស្ម័គ្រចិត្តពីខាងកម្មករនិយោជិត, ក្រុមហ៊ុននឹងធ្វើការពន្យល់ណែនាំដល់ប្រធានផ្នែក ក៏ដូចជាប្រធានក្រុម ឱ្យប្រើពាក្យសម្តីសមរម្យក្នុងការបំពេញការងារ ជាដើម។

គួរបញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មាននេះភ្លាម ឯកឧត្តម ទុយ ស៊ីផាន់ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមជាមួយក្រុមអន្តរាគមន៍ក្រសួង និងមន្ទីរការងារ សហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះទៅសម្របសម្រួលដោះស្រាយករណីនេះដោយមានការចូលរួមពីតំណាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, តំណាងមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រាជធានីភ្នំពេញ, តំណាងអាជ្ញាធរមូលដ្ឋាន, តំណាងរោងចក្រ និងតំណាងកម្មករនិយោជិតដើម្បីស្តាប់កង្វល់ និងបញ្ហានានារបស់បងប្អូនកម្មករ។

អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អះអាងថា ការដោះស្រាយដ៏លឿនរហ័សនិងមានប្រសិទ្ធភាពរបស់ក្រសួងការងារ ចំពោះកម្មករកម្មការិនីយ៉ាងដូច្នេះ គឺជាកិច្ចការងារអាទិភាពរបស់ក្រសួងក្នុងការយកចិត្តទុកដាក់ចំពោះបងប្អូនកម្មករនិយោជិត៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ លោកស្រីចម និម្មល រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បង្ហើបថា តម្លៃប្រេងឥន្ធនៈក្នុងប៉ុន្មានថ្ងៃខាងមុខទៀត នេះ នឹងមានការធ្លាក់ឡើងវិញ បន្ទាប់ពីមានសញ្ញាណល្អនៃតម្លៃលក់រាយនៅម៉ោងទៀបភ្លឺថ្ងៃទី១២ ខែមីនា នេះ។ សូមបញ្ជាក់ថា ដើម ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com