ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
ម្ចាស់ស្ថានីយប្រេងឥន្ទនៈណា លក់លើសថ្លៃកំណត់ នឹងប្រឈមដកអាជ្ញាបណ្ណឈប់ឱ្យលក់ប្រេងមួយជីវិត
ថ្ងៃទី ៖ 09-03-2026, ដោយ​​ Dara007 , 76 Views
                     
ភ្នំពេញៈ ម្ចាស់​ស្ថានីយប្រេង​ឥន្ទនៈណា លក់លើសថ្លៃកំណត់ នឹងប្រឈមដកអាជ្ញាបណ្ណឈប់ឱ្យលក់ប្រេងមួយជីវិត ដើម្បីធានាការពារផលប្រយោជន៍អ្នកប្រើប្រាស់។

លោករដ្ឋមន្ត្រី កែវ រតនៈ បានព្រមានទៅដល់ម្ចាស់ស្ថានីយប្រេងឥន្ទនៈទាំងឡាយណា ដែលមិនគោរពតាមលក្ខខណ្ឌក្នុងអាជ្ញាបណ្ណ និងលក់ឡើងថ្លៃ លើសពីការកំណត់របស់រាជរដ្ឋាភិបាល បានកំណត់ជាទូទៅ ក្រសួងរ៉ែនិងថាមពល និងដកអាជ្ញាបណ្ណឈប់ឱ្យលក់ប្រេងមួយជីវិត និងប្រឈមនឹង ការពិន័យជាអន្តរកាលផ្សេងៗទៀត ។

ការចេញមកព្រមានរបស់លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ធ្វើឡើងក្នុងឱកាសអញ្ជើញ សម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សាថ្មីមួយខ្នង និងបរិក្ខារនានា នៅក្នុងសាលាបឋមសិក្សា ពោធិ៍សាត់ ស្ថិតនៅឃុំផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខណៈដែលសង្គ្រាមមជ្ឈិមបូព៌ា បាននិងកំពុង បង្កឱ្យតម្លៃប្រេងឥន្ទនៈលើពិភពលោក មានការហក់ឡើង ។

ថ្លែងក្នុងឱកាសនេះ លោក កែវ រតនៈ បានអំពាវនាវ ឱ្យពលរដ្ឋ កុំមានការភ័យស្លន់ស្លោ ជ្រួលច្របល់ ទៅដណ្តើមទិញស្តុកទុកប្រេងឥន្ទនៈ នៅតាមគេហដ្ឋានរៀងៗខ្លួន ដែលនាំឱ្យមានគ្រោះអគ្គិភ័យ និង គ្រោះថ្នាក់ណាមួយកើតឡើងជាយថាហេតុ ។

ក្នុងនោះ លោក កែវ រតនៈ ថ្លែងថា សូមបញ្ជូនសារ ទៅបងប្អូនដែលជាអ្នក ប្រកបអាជីវកម្ម ធ្វើការ៉ាសសាំង (ស្ថានីយប្រេងឥន្ទនៈ) ពេលដែលបងប្អូនទៅធ្វើការរាសសាំង បងប្អូនបានសុំការអនុញ្ញាត បានសុំអាជ្ញាបណ្ណពីក្រសួង ប្រសិនបើបងប្អូនមិនគោរពតាមលក្ខខណ្ឌរបស់ អាជ្ញាបណ្ណ និងអនុវត្តតាមការដាក់កំណត់របស់រដ្ឋាភិបាល ដែលជាអ្នកឱ្យអាជ្ញាបណ្ណ ក្រសួងរ៉ែ និង ថាមពល នឹងដកអាជ្ញាបណ្ណ ឈប់ឱ្យលក់ប្រេងមួយជីវិត" ។

បន្ថែមលើនេះលោកបានអំពាវនាវ ឱ្យម្ចាស់អាជីវកម្មស្ថានីយប្រេងឥន្ទនៈ ខិតខំរក្សាអាជ្ញា បណ្ណ របស់ខ្លួន ដែលជាតម្លៃមួយ ដែលពិបាកនឹងស្នើសុំ និងទទួលបាន ជាពិសេសអំពាវនាវ ឱ្យចូលរួម ទាំងអស់គ្នា គោរពតាមការកំណត់របស់រាជរដ្ឋាភិបាលផងដែរ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ កម្ពុជា-ចក្រភពអង់គ្លេសរួមគ្នាលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្ស និងជំនាញ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់វិស័យឯកជន និងគាំទ្រដល់កម្រិតនៃការអភិវឌ្ឍសេដ្ឋកិច្ច។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com