|
ក្រសួងការងារអំពាវនាវដល់ម្ចាស់ ឬនាយកសហគ្រាស ក្រុមហ៊ុនរោងចក្រ និងបងប្អូន កម្មករនិយោជិតទាំងអស់ចូលរួមដោះស្រាយដោយស្មារតីនៃការយោគយល់គ្នា សន្តិវិធី និងចៀសវាងការយក ជម្រើសធ្វើការតវ៉ា ឬកូដកម្ម
ថ្ងៃទី ៖ 26-01-2026, ដោយ Dara007 , 6 Views
ភ្នំពេញៈ ក្រសួងការងារអំពាវនាវដល់ម្ចាស់ ឬនាយកសហគ្រាស ក្រុមហ៊ុនរោងចក្រ និងបងប្អូន កម្មករនិយោជិតទាំងអស់ចូលរួមដោះស្រាយដោយស្មារតីនៃការយោគយល់គ្នា សន្តិវិធី និងចៀសវាងការយក ជម្រើសធ្វើការតវ៉ា ឬកូដកម្ម ដើម្បីជៀសវាងប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ។ការអំពាវនាវនេះ បន្ទាប់ពីមានករណីបងប្អូនកម្មករនិយោជិតនៃរោងចក្រត្រាយអាំហ្វិន ដ្រេហ្គន (ខេមបូឌា) ឯ.កTRIUMPHANT DRAGON (CAMBODIA) CO., LTD.ដែលមានអាសយដ្ឋានស្ថិតនៅភូមិខ្នារទង់ ឃុំកុមាររាជា ស្រុកបាទី ខេត្តតាកែវ និងសាខាសហគ្រាសស្ថិតនៅភូមិធ្លក ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានធ្វើកូដកម្មទាមទារឱ្យរោងចក្រអនុវត្តនូវលក្ខខណ្ឌការងារមួយចំនួនក្នុងនោះ ទាមទារឱ្យម្ចាស់ ឬនាយកនៃ រោងចក្រទូទាត់ការឈប់សម្រាកប្រចាំឆ្នាំរបស់ខ្លួនជាប្រាក់។
|