ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
ក្រុមហ៊ុនបិទ និងរំលោភផ្លូវខ្នងប្រឡាយភ្លោះ និងអូរតាំងតាឡាត់ក្នុងស្រុកសំរោងទងខេត្តកំពង់ស្ពឺដំណើការរលូនព្រោះអាជ្ញាធរ និងមន្ត្រីជំនាញកំពុងដេកលក់
ថ្ងៃទី ៖ 07-01-2026, ដោយ​​ Dara007 , 61 Views
                     
កំពង់ស្ពឺៈ ក្រុមហ៊ុនបិទ និងរំលោភផ្លូវខ្នងប្រឡាយភ្លោះ និងអូរតាំងតាឡាត់ក្នុងស្រុកសំរោងទងខេត្តកំពង់ស្ពឺដោយសាងសង់សំណង់រឹងដំណើការយ៉ាងរលូន ព្រោះអាជ្ញាធរ និងមន្ត្រីជំនាញកំពុងដេកលក់ឬយ៉ាងនោះទេ។

ពលរដ្ឋក្នុងភូមិតាំងតាឡាត់នៃឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺបានស្នើសុំឱ្យអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ជួយអន្តរាគមន៍ផង ខណៈផ្លូវដែលពួកគាត់ធ្លាប់តែដឹកជញ្ជូនផល អនុផលត្រូវបានរងការធ្វើរបងថ្មបិទជិត និងអូរធម្មជាតិដែលធ្លាប់តែរកផលនេសាទត្រូវបានក្រុមហ៊ុនមួយរំលោភបំពានដោយចាក់ចូល សង់របងក្នុងអូរនិងបិទផ្លូវមិនឱ្យចរាចរណ៍បានដូចមុន។

ប្រាប់អ្នកយកព័ត៌មានយើងនៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ ពលរដ្ឋក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានប្រាប់ថា ខ្នងប្រឡាយភ្លោះដែលអាជ្ញាធរបានកាយនិងរៀបចំទុកឱ្យពលរដ្ឋធ្វើដំណើរ ដឹកផល អនុផលត្រូវបានក្រុមហ៊ុនមួយសង់របងថ្មបិទជិតមិនឱ្យចរាចរដូចមុនបានទៀតទេ។រីឯអូរធម្មជាតិតាំងតាឡាត់ដែលមានប្រភពមកពីទំនប់ចាន់ថ្នាលក៏ត្រូវបានចាក់ដីលុបរំលោភយកអស់ជាងពាក់កណ្តាល(ជិត៤ម៉ែត្រ) ហើយបច្ចុប្បន្នក៏កំពុងសង់របងក្នុងអូរផងដែរ។

ពលរដ្ឋកើតការឆ្ងល់ថា តើអាជ្ញាធរពាក់ព័ន្ធបានដឹងពីការសាងសង់របស់ក្រុមហ៊ុននេះដែរឬទេ ?ឬក៏បានចូលរួមក្នុងការបើកភ្លើងខៀវឱ្យក្រុមហ៊ុនមួយនេះមានលទ្ធភាពក្នុងការសាងសង់រំលោភផ្លូវខ្នងប្រឡាយដែលពលរដ្ឋចរាចរណ៍រាល់ថ្ងៃនិងចំណីអូរធម្មជាតិរបស់រដ្ឋ។មន្ទីរធនធានទឹកនិងឧតុនិយមដែលតែងសកម្មក្នុងការ ការពារបឹងបួរ ប្រឡាយអូរ ដើម្បីប្រយោជន៍រួមហាក់ជាប់គាំងមិនអើពើរ អសកម្មលើករណីនេះដោយមិនដឹងមូលហេតុ តែពលរដ្ឋថាកំពុងសកម្មក្នុងការដឹកដីពីទំនប់ចាន់ថ្នាល់មកចាក់ក្នុងការដ្ឋាននេះក្នុងមួយថ្ងៃរាប់រយឡាន៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកពាក្យក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ជាផ្នែកមួយនៃបង្កើតទីផ្សារកសិកផល និងផលិតផលក្នុងស្រុក ក្រសួងពាណិជ្ជកម្មបានចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយក្រុមហ៊ុនផលិតចំណីសត្វក្នុងស្រុ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com