|
កម្ពុជាបានស្វាគមន៍អ្នកសារព័ត៌មានបរទេសចុះផ្សព្វផ្សាយការឈ្លានពានរបស់ថៃមកលើទឹកដីកម្ពុជា
ថ្ងៃទី ៖ 07-01-2026, ដោយ Dara007 , 47 Views
ភ្នំពេញៈលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ «ក្នុងអំឡុងពេលនិងក្រោយពេលនៃសង្គ្រាមឈ្លានពានរបស់ថៃមកលើទឹកដីកម្ពុជា ក្រៅពីសារព័ត៌មានជាតិ និងទីភ្នាក់ងារសារព័ត៌មានអន្តរជាតិប្រចាំនៅកម្ពុជារួមមាន AP, AFP, Reuters, Kyodo, NHK, Xinhua, EPA កម្ពុជាបានស្វាគមន៍អ្នកសារព័ត៌មានបរទេសជាច្រើនទៀតដូចជា BBC, Aljazeera English, Aljazeera Arab, Channel News Asia, CGTN, CCTV, DW, The Times, The Independent ព្រមទាំងសារព័ត៌មានផ្សេងទៀត ដែលបានចុះមកផ្ទាល់នៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជាថៃដើម្បីសង្កេតការណ៍ និងរាយការណ៍ព័ត៌មានដោយផ្ទាល់។
សារព័ត៌មានជាច្រើនទៀតក៏បានចុះផ្សាយបន្តដោយយកអត្ថបទពីទីភ្នាក់ងារសារព័ត៌មានអន្តរជាតិ AP, AFP, Reuters ដែលធ្វើឱ្យពិភពលោកទទួលបានព័ត៌មានកាន់តែទូលំទូលាយអំពីអ្វីដែលកម្ពុជាទទួលរងគ្រោះ។
លោក នេត្រ ភក្ត្រា សូមអរគុណបងប្អូនអ្នកសារព័ត៌មានទាំងអស់ដែលបានចូលរួមជួយសម្របសម្រួល សូមអរគុណអាជ្ញាធរខេត្តទាំងអា់ដែលបានផ្តល់កិច្ចសហការល្អធានាបានសុវត្ថិភាពសម្រាប់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិដែលចុះយកព័ត៌មានផ្ទាល់នៅលើទីតាំង និងសូមអរគុណបងប្អូនអ្នកសារព័ត៌មានទាំងអស់ដែលបានផ្តល់ការសហការល្អ»។
|