ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
«តើក្រុមប្រឆាំងជ្រុលនិយមបានបំផ្លាញជាតិបែបណាខ្លះ នៅពេលផ្ទុះសង្គ្រាមឈ្លានពានទឹកដី?»
ថ្ងៃទី ៖ 29-12-2025, ដោយ​​ Dara007 , 6 Views
                     
ភ្នំពេញៈ ប្រជាពលរដ្ឋខ្មែរគ្រប់រូបពិតជាបានឃើញច្បាស់នូវទង្វើ ដែលមិនគួរឱ្យជឿរបស់ក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេសមួយក្តាប់តូច ក្នុងអំឡុងពេលដែលកម្ពុជារងការឈ្លានពានពីប្រទេសថៃ។ ដូច្នេះ សំណួរថា «តើក្រុមនេះបានជួយអ្វីខ្លះដល់ប្រទេសជាតិ?» ពិតជាមិនអាចសួរកើតទេ ប៉ុន្តែសំណួរដែលត្រឹមត្រូវបំផុតគឺ «តើក្រុមប្រឆាំងជ្រុលនិយមទាំងនេះបានបំផ្លាញជាតិខ្លួនឯងបែបណាខ្លះ?»

ពិតណាស់ តើធ្វើនយោបាយដើម្បីអ្វី គឺដើម្បីជួយប្រទេសជាតិ និងប្រជាពលរដ្ឋរបស់ខ្លួនមែនដែរឬទេ? ដើម្បីអាចជួយប្រទេសជាតិបាន អ្នកនយោបាយត្រូវធ្វើសកម្មភាព ដើម្បីឱ្យប្រទេសជាតិរីកលូតលាស់ទៅមុខ និងឱ្យប្រជាពលរដ្ឋមានសេចក្តីសុខ និងរស់នៅក្នុងសន្តិភាពយូរអង្វែង។ លើសពីនេះ អ្នកនយោបាយត្រូវចេះបែងចែកអ្វីជារឿងនយោបាយផ្ទៃក្នុង និងអ្វីជានយោបាយការបរទេស ដែលត្រូវទប់ទល់ជាមួយឥទ្ធិពលពីខាងក្រៅ ជាពិសេសពេលប្រទេសជួបគ្រោះ ដូចជាការរំលោភបំពានរបស់ថៃមកលើបូរណភាពទឹកដីកម្ពុជាជាដើម។ សម្រាប់នយោបាយថ្នាក់ជាតិ អ្នកនយោបាយប្រកួតគ្នាដើម្បីរកសេចក្តីរីកចម្រើនជូនជាតិ និងប្រជាជន តាមរយៈការដាក់ចេញគោលនយោបាយ និងសកម្មភាពជាក់ស្តែង។ ការរិះគន់គ្នា បើទោះជាពេលខ្លះមានសភាពខ្លាំងក្លាយ៉ាងណាក៏ដោយ ក៏ជារឿងធម្មតាឱ្យតែក្នុងក្របខណ្ឌនៃការប្រកួតប្រជែងគ្នាផ្នែកគំនិត និងបញ្ញា។ ប៉ុន្តែ ក្រុមប្រឆាំងជ្រុលនិយមដែលមានទណ្ឌិត សម រង្ស៊ី និងគូកនមួយក្តាប់តូច ដូចជាអ៊ុំ សំអាន ជាសេនាធិការ មិនដែលប្រកាន់យកគំនិតនយោបាយបែបជឿនលឿននេះមកអនុវត្តទេ។ ផ្ទុយទៅវិញ ពួកគេបែរជាប្រកាន់យកទស្សនៈនយោបាយចាស់គំរឹល ហួសសម័យ តាមបែបគំនុំសងសឹក ផ្ទាល់ខ្លួនទៅវិញ បើទោះបីជាប្រវត្តិសាស្ត្របង្ហាញថា ទស្សនៈនយោបាយនេះបានបង្កគ្រោះថ្នាក់ធំធេងជាបន្តបន្ទាប់ដល់ប្រទេសជាតិនិងប្រជាពលរដ្ឋក៏ដោយ។ ក្នុងផ្នត់គំនិតរបស់ទណ្ឌិត សម រង្ស៊ី និងបក្ខពួក របស់ខ្លួន គឺមិនមែនធ្វើនយោបាយដើម្បីជាតិទេ តែដើម្បីប្រឆាំងស្លាប់រស់ជាមួយនឹងគណបក្ស ប្រជាជន កម្ពុជា ដែលមានលោកហ៊ុន សែនជាប្រធាន និងលោកហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។ នេះជាគោលដៅតែមួយគត់របស់ទណ្ឌិតរូបនេះ បើទោះបីជាគាត់ដឹងថា «នេះគ្រាន់តែជាក្តីស្រមៃដែលមិនអាចទៅរួចក៏ដោយ»។ គំនិតប្រឆាំងងប់ងល់ហួសសម័យនេះបានបំផ្លាញខ្លួនគាត់បន្តិចម្តងៗ ហើយបានជួយជំរុញឱ្យលោកហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជាកាន់តែមានអំណាចរឹងមាំឡើងជាលំដាប់។ ចំពោះនយោបាយការបរទេសវិញ ជាធម្មតាក្នុងនាមជាខ្មែរ គឺអ្នកនយោបាយត្រូវតម្កល់ផលប្រយោជន៍ជាតិជាធំដោយត្រូវមើលប្រយោជន៍ជាតិឱ្យហួសពីគណបក្សមួយដែលជាគូបក្ខដិបក្ខរបស់ខ្លួន។ ជាក់ស្តែង ក្នុងអំឡុងពេលដែលប្រទេសជាតិរងការរំលោភបំពានប្រដាប់អាវុធដើម្បីដណ្តើមទឹកដី អ្នកនយោបាយទោះជាស្ថិតនៅក្នុងនិន្នាការណាក៏ដោយ ត្រូវតែចេញមុខប្រឆាំងអំពើរំលោភបំពាននោះជាដាច់ខាត ដោយ ទុករឿងប្រកួតប្រជែងផ្ទៃក្នុងមួយឡែកសិន។ ពួកគេត្រូវយល់ថា ការពារជាតិឱ្យបានសិន ទើបមានឱកាសប្រកួតជាមួយគណបក្សនយោបាយផ្សេង។ តែបើជាតិបាត់បង់ ពួកគេគ្មានឱកាសរួមចំណែកជួយជាតិបានទេ។ តើទណ្ឌិត សម រង្ស៊ី និងគូកនមានទស្សនៈបែបនេះទេ? គ្មានទាល់តែសោះ។ ផ្ទុយទៅវិញ ពួកគេបែរជាគិតថា នេះជាឱកាសល្អដែលត្រូវឆ្លៀតរុញបន្ថែ មដើម្បីឱ្យរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា ពិសេស លោកហ៊ុន សែន និងលោកហ៊ុន ម៉ាណែត រងគ្រោះ និងចុះខ្សោយអំណាច។ តែពួកគេភ្លេចគិតថា អ្នកដែលបំពានលើកម្ពុជានោះគឺមានបំណងចង់បានទឹកដីខ្មែរ និងបំផ្លាញកម្លាំងរស់របស់ជាតិខ្មែរ។ នេះគេហៅថា អ្នកនយោបាយឱកាសនិយម ដោយមិនខ្វល់ពីការបែងចែកសនិងខ្មៅ ហើយប្រឹងធ្វើសកម្មភាពទោះបីជាត្រូវដើរបញ្ច្រាសទិសប្រជាជនមួយនគរក៏ដោយ។ ជាក់ស្តែង នៅក្នុងអំឡុងនៃការផ្ទុះសង្គ្រាមដែលរដ្ឋាភិបាលកម្ពុជាមិនចង់ឃើញ ក្រុមទណ្ឌិត សម រង្ស៊ី បានឈរខាងសត្រូវទាំងស្រុង។ ពួកគេអួតសរសើរពីទាហានថៃដែលបំពានទឹកដីខ្មែរថាធ្វើត្រឹមត្រូវ បាញ់ត្រង់ ចំគោលដៅ តាមពាក្យឃោសនារបស់ថៃ បើទោះបីជាពលរដ្ឋខ្មែរស្លូតត្រង់ ៣១នាក់បានស្លាប់ ជិត ១០០ នាក់ រងរបួស និងជាង ៦៤ ម៉ឺននាក់ត្រូវរត់ភៀសសឹក ដោយសារការទម្លាក់គ្រាប់បែក និងកាំភ្លើងផ្លោងរបស់ទាហានថៃក៏ដោយ។ ពួកគេចោទប្រកាន់រដ្ឋាភិបាលដែលរងគ្រោះដោយសារការរំលោភបំពាន ថាជាអ្នកបង្កហេតុដូចពាក្យចោទរបស់ថៃទាំងស្រុង។ ពួកគេឆ្កឹះឆ្កៀល ចាក់រុក ញុះញង់តាមគ្រប់មធ្យោបាយ ដើម្បីឱ្យខ្មែរបែកបាក់ តាមបំណងរបស់សត្រូវ ខណៈដែលខ្មែរត្រូវការការរួបរួមគ្នាជាកម្លាំងដើម្បីការពារបូរណភាព ទឹកដី។ ពួកគេអំពាវនាវឱ្យប្រជាពលរដ្ឋក្រោកឈរប្រឆាំងនឹងអំណាចលោកហ៊ុន សែន និងលោកហ៊ុន ម៉ាណែត តាមបំណងចង់បានរបស់សត្រូវ ខណៈដែលប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេសបានក្រោកឈរដើម្បីប្រឆាំងការរំលោភបំពានឈ្លានពានទឹកដី និងរួមគ្នាគាំទ្ររាជរដ្ឋភិបាល ថ្នាក់ដឹកនាំ និងវីរកងទ័ពដែល បាននិងកំពុងយកទ្រូងទៅពាំងដើម្បីការពារជាតិ ប្រជាជននិងមាតុភូមិ។ ពួកគេបន្តុះបង្អាប់កងទ័ព និងញុះញង់ឱ្យកងទ័ពបាក់ទឹកចិត្ត ដូចដែលថៃចង់បាន ខណៈដែលជាតិខ្មែរត្រូវការការលើកទឹកចិត្តកងទ័ពដើម្បីប្រយុទ្ធតតាំងយ៉ាងស្វិតស្វាញ ដើម្បីការពារទឹកដី។

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានប្រកាសថា រដូវត្រីប្រហុកបានមកដល់ហើយ អ្នកដែលមានបំណងទិញត្រីធ្វើប្រហុក ផ្អក សូមរួសរាន់ទៅទិញចាប់ពីថ្ងៃទី២៥ ខែធ្នូតទៅ។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com