ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ ផ្ដល់គ្រឿងឧបភោគបរិភោគ និងថវិការ​ជូន​រងគ្រោះ២គ្រួសារដោយសារភ្លើងឆេះផ្ទះក្នុងស្រុកគងពិសី
ថ្ងៃទី ៖ 19-11-2025, ដោយ​​ Dara007 , 10 Views
                     
កំពង់ស្ពឺ​ៈ អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ ផ្ដល់គ្រឿងឧបភោគបរិភោគ និងថវិការ​ជូន​រងគ្រោះ២គ្រួសារដោយសារភ្លើងឆេះផ្ទះក្នុងស្រុកគងពិសី ខេត្ដកំពង់ស្ពឺ ដើម្បីជួយសម្រាលបន្ទុកក្នុងគ្រាជួបគ្រោះអាសន្ន។

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន​ មេបញ្ជាការ​ កង​រាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥កន្លងមកនេះ ដោយ​បាន​ទទួល​ព័ត៌មាន​ពីក្រុមការងារថាមានករណីភ្លើងឆេះផ្ទះចំនួន២គ្រួសារ ក្នុងស្រុកគងពិសី ដោយស្មារតីជួយគ្នាក្នុងគ្រាលំបាក ទឹកចិត្ត​ខ្មែរ​ស្រលាញ់​ បានចាត់លោកវរសេនីយ៍ឯក ភូ ឌីសាឌីន មេបញ្ជាការរង ជាតំណាងលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ អញ្ជើញ​ដឹកនាំ​ក្រុម​ការងារ​កង​រាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ និងមានការចូលរួមពីក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ(សសយក) ចុះសួរសុខទុក្ខនិង​យក​សំភារៈ​គ្រឿងឧបភោគបរិភោគព្រមទាំងថវិការ​មួយចំនួន​ដើម្បីប្រគល់​ជូន​ដោយផ្ទាល់ដល់​ប្រជា​ពលរដ្ឋ​ដែលរងគ្រោះដោយសារភ្លើងឆេះផ្ទះចំនួន២គ្រួសារ​ ស្ថិតនៅភូមិបឹងព្រះស្រែ ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

គ្រួសារទី១មានឈ្មោះ ទន់ ពៅ ភេទស្រី អាយុ៦៧ឆ្នាំ រស់នៅភូមិបឹងព្រះស្រែ ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ​ និងគ្រួសារទី២ ឈ្មោះ ទន់ ណាត ភេទស្រី អាយុ៦០ឆឆ្នាំ រស់នៅភូមិបឹងព្រះស្រែ ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ក្នុង​ពេលនោះ​ដែរ​ លោកវរសេនីយ៍ឯក ភូ ឌីសាឌីន រួមជាមួយនិងក្រុមការងារក៏បានពាំនាំនូវផ្តាំផ្ងើរសួរសុខទុក្ខនិងចូលរួមសោកស្តយផងដែរនូវករណីគ្រោះចង្រៃនេះ​ ពីលោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន​ មេបញ្ជាការ​ ព្រមទាំងបានប្រគល់នូវអំណោយដ៏ថ្លៃថ្លាដែលជាទឹកចិត្តសប្បុរសធម៏រួមមាន÷ថវិកា ចំនួន​២០០,០០០រៀល,អង្ក ២បាវ,មីខ្លាឃ្មុំ ២កេស,ទឹកសុទ្ធ ២កេស,ទឹកស៉ីអ៉ីវ ២យួរ,ទឹកត្រី ២យួរនិងត្រីខ ២យួរថែមទៀតផង៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
សៀមរាបៈ ក្រុមការងារអភិរក្ស និងជួសជុលប្រាសាទភ្នំក្រោម បានបញ្ចប់ការងារទាំងស្រុងនូវការជួសជុលប្រាសាទ ឥដ្ឋ ជ្រុងអាគ្នេយ៍ ដែលជាផ្នែកមួយនៃការងារថែរក្សាមរតកបតិកភណ្ឌ សម្រាប់មនុស្សជំនាន់ក្រោយ។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com