|
អ្នកសង្កេតការណ៍អាស៊ាន សម្រេចផ្អាកការចុះផ្ទៀងផ្ទាត់នៅតំបន់ស្រុកវាលវែង ខេត្តពោធិ៍សាត់ ក្រោយផ្ទុះអាវុធនៅខាងភាគីថៃ
ថ្ងៃទី ៖ 19-11-2025, ដោយ Dara007 , 49 Views
ពោធិ៍សាត់ៈ នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវេលាម៉ោង១១:០៨នាទីព្រឹក ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក្រោមការសម្របសម្រួលរបស់ក្រសួងការពារជាតិកម្ពុជាបានចុះទៅពិនិត្យនិងផ្ទៀងផ្ទាត់ការអនុវត្តបទឈប់បាញ់នៅច្រកច១ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ នៅអំឡុងពេលចុះពិនិត្យនោះ មានការ ផ្ទុះអាវុធនៅខាងភាគីថៃ។ ដើម្បីសុវត្ថិភាព ក្រុមអ្នកសង្កេតការណ៍អាស៊ានសម្រេចផ្អាកការចុះផ្ទៀងផ្ទាត់នៅតំបន់នោះ និងដកថយត្រឡប់វិញ។
|