|
បក្ខពួកបាញ់រំដោះអ្នកទោសពីតុលាការខេត្តស្វាយរៀងបាប់បានវិញហើយ
ថ្ងៃទី ៖ 18-11-2025, ដោយ Dara007 , 7 Views
ស្វាយរៀង៖ យោងព័ត៌បឋមពីសមត្ថកិច្ចបានបញ្ជាក់ថា អ្នកទោសជនជាតិវៀតណាមម្នាក់ ដែលសង្ស័យជាមេក្លោងល្បែងអនឡាញ ត្រូវបានកម្លាំងសមត្ថកិច្ច តាមបង្ក្រាប និងចាប់ខ្លួនបានហើយ ក្រោយបក្ខពួកចូលទៅបាញ់រំដោះពេលនាំចូលទៅក្នុងតុលាការខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥។
ក្នុងនោះកម្លាំងសមត្ថកិច្ចបានដកហូតរថយន្តរបស់ក្រុមជនល្មើស ហើយបក្ខពួកផ្សេងទៀត កំពុងតាមយកបន្ត៕
|