ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
រដ្ឋមន្រ្ដីក្រសួងព័ត៌មាន៖ពលរដ្ឋកម្ពុជា នឹងទទួលបានព័ត៌មានគ្រប់ទម្រង់ប្រកបដោយសុវត្ថិភាព
ថ្ងៃទី ៖ 30-10-2025, ដោយ​​ Dara007 , 39 Views
                     
ភ្នំពេញៈ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន អះអាងថា ពលរដ្ឋកម្ពុជា នឹងទទួលបានព័ត៌មានគ្រប់ទម្រង់ប្រកបដោយសុវត្ថិភាព ដើម្បីធានាសិទ្ធទទួលព័ត៌មានរបស់ប្រជាពលរដ្ឋគ្រប់មធ្យោបាយមានភាពច្បាស់លាស់ និងមានប្រសិទ្ធខ្ពស់ ។ ការលើកឡើងរបស់លោក នេត្រ ភក្រ្ដា រដ្ឋមន្រ្ដីក្រសួងព័ត៌មានធ្វើឡើងក្នុងពិធីបើកសិក្ខាសាលាស្ដីពីការផ្ទៀងផ្ទាត់ព័ត៌មានក្លែងក្លាយជាវីដេអូ និងការប្រើប្រាស់បញ្ញាសប្បនិម្មិត AI ក្នុងប្រព័ន្ធផ្សព្វផ្សាយ នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងព័ត៌មាន ខណៈប្រព័ន្ធបច្ចេកវិទ្យាកាន់តែរីកចំរើន ដែលធ្វើឱ្យប្រជាពលរដ្ឋមិនដឹងថាព័ត៌មានណាត្រឹមត្រូវ និងព័ត៌មានណាមិនត្រឹមត្រូវឱ្យពិតប្រាកដ។

លោក នេត្រ ភក្រ្ដា បានគូសបញ្ជាក់ថា ក្រសួងព័ត៌មានបានដាក់គោលដៅចំនួន៣ ដើម្បីធ្វើយ៉ាងឱ្យប្រពលរដ្ឋកម្ពុជាទទួលបានព័ត៌មានគ្រប់ទម្រង់ទាំងព័ត៌មានបែបបុរាណ្យ និងសម័យប្រកបដោយសុវត្ថិភាព ។

រដ្ឋមន្រ្ដីក្រសួងព័ត៌មាន បន្ថែមថា ការដាក់គោលដៅនេះ ដើម្បីធានាដល់សន្ដិសុខព័ត៌មាន និងសិទ្ធិទទួលព័ត៌មានរបស់ប្រជាពលរដ្ឋគ្រប់ទម្រង់ បន្ទាប់ពីប្រព័ន្ធបច្ចេកវិទ្យាកាន់តែរីកចំរើន និងកំណើនអ្នកសារព័ត៌មានកាន់តែកើនឡើង មានទាំងវិជ្ជាជីវៈ និងមិនមានវិជ្ជាជីវៈត្រឹមត្រូវ។ ដូច្នេះក្រសួងព័ត៌មានមានតួនាទីក្នុងការធានាសុវត្ថិភាពព័ត៌មានសម្រាប់អ្នកប្រើប្រាស់ ដើម្បីធ្វើការផ្ទៀងផ្ទាត់ព័ត៌មានក្លែងក្លាយជាវីដេអូ និងការប្រើប្រាស់បញ្ញាសប្បនិម្មិត AI ក្នុងប្រព័ន្ធផ្សព្វផ្សាយជាសាធារណៈ មានប្រភពពិត ត្រឹមត្រូវដល់ពលរដ្ឋ ជៀសវៀងធ្វើឱ្យមានភ័ណ្ឌច្រឡំតាមរូបភាពធ្វើព័ត៌មាននយោបាយ ដើម្បីជះឥទ្ធិពលទៅលើសាធារណៈមតិ និងបង្កើតព័ត៌មានក្លែងក្លាយដែលបំភ្លៃខុសពីការពិត។

សូមបញ្ជាក់ថា រយៈពេល៩ខែ ឆ្នាំ២០២៥នេះ ព័ត៌មានក្លែងក្លាយដែលបានកត់ត្រាចំនួន ២៨១០ ក្នុងនោះមានព័ត៌មានដែលផ្សាយពីរឿងនយោបាយ និងព្រំដែន ២១២២ករណីផងដែរ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ប្រាសាទអង្គរវត្ត ទាក់ទាញទេសចរចម្រុះជាតិសាសន៍ឱ្យមកទស្សនា និងថតរូបអនុស្សាវរីយ៍ជាមួយសំណង់ស្ថាបត្យកម្មដ៏អស្ចារ្យ ក្បាច់ចម្លាក់ទេពកថា ទេសភាពព្រៃឈើ និងស្មៅបៃតងជាដើម។ ប្រាសាទអង្គរវត្ត ក៏ជាទីតាំងទាក់ទាញសម្រាប់ថតរូបមុនរៀ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com