|
រឿងជំពាក់លុយ បញ្ជាឱ្យចា ប់ ខ្លួន ប្រសិនមិនចូលតាមដីកាកោះរបស់តុលាការរាជធានីភ្នំពេញ
ថ្ងៃទី ៖ 28-10-2025, ដោយ Admin , 244 Views
ភ្នំពេញ : ជនសង្ស័យម្នាក់ ឈ្មោះ ចាន់ សៀងសេង ហៅ ទី ភេទប្រុស អាយុ៣០ឆ្នាំ ប្រឈមនឹងការចាប់ ប្រសិនមិនចូលខ្លួនតាមដីកាបង្គាប់ជាលើកទី២ របស់តុលាការសាលាដំបូងរាជធានីភ្នំពេញ ។
យោងតាមដីការបស់តុលាការបានឱ្យដឹងថា ជនសង្ស័យឈ្មោះ ចាន់ សៀងសេង ហៅ ទី ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែ មានអាសយដ្ឋាន ផ្ទះលេខ១១៦អី១ ផ្លូវ៥៣ ភូមិ៤ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ត្រូវតុលាការចេញដីកាជាលើកទី២ ឱ្យចូលខ្លួននៅថ្ងៃទី១០ ខែវិចិ្ឆការឆ្នាំ២០២៥ វេលាម៉ោង៩ព្រឹក ដើម្បីសួរយកចម្លើយ ។
នៅក្នុងដីកានោះបានបញ្ជាក់ថា តុលាការដែលចេញដីកាកោះហៅជាលើកទី២ ពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន» (ជំពាក់លុយជនរងគ្រោះ៥ម៉ឺនដុល្លារ) ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ តាមបញ្ញត្តិមាត្រា២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូរទាត់សងប្រាក់ ។ តាមបញ្ញត្តិមាត្រា៣៧៧ និង៣៧៨ នៃក្រមព្រហ្មទណ្ឌ បង្គាប់មក ឈ្មោះ ចាន់ សៀងសេង ហៅ ទី ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ ឱ្យចូលមកកាន់ សាលាដំបូងរាជធានីភ្នំពេញ (សាលាយុត្តិធម្ម)” ចៅក្រមបន្ទប់“ឆ” ជាន់ទី៤ ៕
|