|
ព្រឹទ្ធសភកម្ពុជា ៖កាសែត The Nation ប្រទេសថៃផ្សព្វផ្សាយបំភ្លៃការពិត បង្ហាញពីកង្វះការយល់ដឹង ឬការបកស្រាយខុសដោយចេតនាអំពីនីតិវិធីផ្លូវការ និងឯកសារនានារបស់សន្និបាត IPU
ថ្ងៃទី ៖ 30-10-2025, ដោយ Dara007 , 29 Views
ភ្នំពេញៈ ព្រឹទ្ធសភានៃកម្ពុជា ថ្លែងថា កាសែត The Nation ប្រទេសថៃផ្សព្វផ្សាយបំភ្លៃការពិត បង្ហាញពីកង្វះការយល់ដឹង ឬការបកស្រាយខុសដោយចេតនាអំពីនីតិវិធីផ្លូវការ និងឯកសារនានារបស់សន្និបាតសហភាពអន្តរសភា (IPU) ដែលអាចបំផ្លាញ តម្លៃនៃសច្ចភាព ការសន្ទនា និងសន្តិភាព ដែលទាំងប្រទេសកម្ពុជា និងប្រទេសថៃ បានអះអាងថាជា គុណតម្លៃដែលប្រទេសទាំងពីរប្រកាន់ខ្ជាប់ ដូចដែលបានបង្ហាញឱ្យឃើញតាមរយៈការចុះហត្ថលេខា រវាងប្រទេសទាំងពីរ កម្ពុជា និងថៃ លើសេចក្តីប្រកាសរួមនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងកូ ឡាឡាំពួរ។
|