ថ្លែងក្នុងកិច្ចប្រជុំបូកសរុបការងារគណបក្សប្រចាំខែកញ្ញា លើកទិសដៅការងារបន្តខែតុលា ឆ្នាំ២០២៥ កិច្ចប្រជុំនេះដែរមានការចូលរួមពី ក្រុមការងារអមដំណើ លោកប្រធានគណបក្សឃុំអមលាំង លោកប្រធានក្រុមការងារចុះជួយភូមិទាំង១៧ ក្នុងឃុំអមលាំង លោក-លោកស្រី សមាជិក សមាជិកា ក្រុមការងារគណបក្សប្រជាជន ក្នុងឃុំអមលាំង សរុបចំនួន៦៧នាក់ នៅឃុំអមលាំងកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ លោក ម៉េង ស្រ៊ុន សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សខេត្តកំពង់ស្ពឺ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំអមលាំង ប្រធានគណៈកម្មការគ្រប់គ្រង ខ២៦.២ បានលើកឡើងថា ជាគោលការណ៍ កន្លងមក គណបក្សប្រជាជនកម្ពុជានៅមូលដ្ឋានអមលាំង របស់យើងបានអនុវត្ត បានជាបន្តបន្ទាប់ និងជួយដោះស្រាយបញ្ហាការលំបាករបស់ប្រជាពលរដ្ឋបានច្រើនដែរហើយ តែយើងត្រូវបន្តការងារនេះបន្តទៀត លោកប្រធានបានបញ្ជាក់ថា យើងត្រូវបម្រើប្រជាពលរដ្ឋដោយស្មោះ ដោយស្មើភាព យុត្តិធម៌ ជាប្រចាំ និងជារៀងរហូត។
ក្នុងនាមជាប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំអមលាំង សូមឲ្យ សមាជិក សមាជិកា និងអង្គពិធីទាំងមូល ជឿជាក់លើគណបក្សប្រជាជនកម្ពុជារបស់យើង ក្រោមការដឹកនាំដ៏គតិបណ្ឌិតឈ្លាសវ៉ៃប៉ិនប្រសប របស់សម្តេចអគ្គមហា សេនាតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជឿជាក់លើរាជរដ្ឋាភិបាលក្រោមការដឹកនាំ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា លោកខិតខំដឹកនាំកាច់ចង្កូតនាវាកម្ពុជា ឈានទៅរកភាពរីកចម្រើនលើគ្រប់វិស័យ និងមានសន្តិភាព នៅតាមព្រំដែនឡើងវិញ នាពេលឆាប់ៗ ខាងមុខ ។
លោកប្រធានក៏សូមអរគុណ ដល់លោក ទួន ផាវ ប្រធានគណបក្សឃុំអមលាំង ដែលបានអាននូវរបាយការណ៍សរុបប្រចាំខែតុលា ពីសកម្មភាពលទ្ធផល ការងាររបស់គណបក្សយើងសម្រេចបាន និងសូមបន្តជួយលើការងារ ដោះស្រាយបញ្ហាប្រឈមផ្សេងៗ បន្តទៀត ដូចដែលខ្ញុំបានលើកឡើងខាងលើ អំបិញមេញនេះ។
ទាំងនេះជាសកម្មភាព និងការចូលរួមដ៏មានអត្ថន័យ និងសារៈប្រយោជន៍ គុណធម៌ សីលធម៌ ចែករំលែក ដល់ប្រជាជនរបស់យើង សង្គមជាតិរបស់យើង ដូចជាពាក្យមួយឃ្លាតែងលឺគេនិយាយថា ( ជួយគ្នា ក្នុងគ្រាលំបាក )។ ក្នងឱកាសនេះដែរ លោកប្រធានក៏សូមអរគុណ សម្រាប់ការរៀបចំរាល់កិច្ចប្រជុំការងាររបស់គណបក្ស នៅក្នុងឃុំអមលាំងរបស់យើងកន្លងមក ទាំងនេះជាការយកចិត្តទុក្ខដាក់ពីបងប្អូនក្រុមការងារ ក៏ដូចជាប្រជាពលរដ្ឋរបស់យើង។
យើងតែងតែទទួលបាននូវត័ត៌មាន ពាក់ពន្ធ័បញ្ហា ទុក្ខលំបាក ការខ្វះខាត ដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃរបស់ ប្រជាពលរដ្ឋក្នុងមូលដ្ឋាន តាមរយៈក្រុមការងារបានចុះជួបផ្ទាល់ ដ៏ដូចជាទទួលបានព័ត៌មានពីប្រជាពលរដ្ឋរបស់យើងផ្ទាល់ផងដែរ ។
ក្នុងឱកាសនេះដែរលោក ម៉េង ស្រ៊ុន ប្រធានក្រុមការងារ បានប្រគល់ជូននូវសម្ភារៈមួយចំនួនជូនដល់ស្នាក់ការបក្សឃុំអមលាំងទុកសម្រាប់ប្រើប្រាស់ និងជួយដល់ប្រជាពលរដ្ឋខ្វះខាតមានដូចជា៖ អំពូលសូឡាចំនួន ៥ , អង្ករចំនួន២០ការ៉ុង, មីចំនួន២០កេស, ទឹកសុទ្ធចំនួន២០កេស, ទឹកត្រីចំនួន២០យួរ, ទឹកស៊ីអ៊ីវចំនួន២០យួរ, ត្រីខចំនួន២០យួរ៕