របរធ្វើអំបោសរបស់អ្នកអង្គរ ក្នុងភូមិសំរោង
សៀមរាបៈ អំបោសជាសម្ភារប្រើប្រាស់ប្រចាំមួយដ៏ចាំបាច់សម្រាប់ជីវភាពរស់នៅ ប្រើសម្រាប់បោសសម្អាតផ្ទះ ទីធ្លា និងតាមដងផ្លូវជាដើម។ អំបោសដែលធ្វើពីដើមរុក្ខជាតិមានច្រើនប្រភេទ ប៉ុន្តែអ្នកភូមិសំរោង ឃុំលាងដៃ ស្រុកអង្គរធំ ច្រើនធ្វើវាពីដើមពួច និងដើមម្រេចទន្សាយ។
ថ្ងៃទី ៖ 02-11-2026, ដោយ Dara007 | 65 Views
|
|
|
|
|
វិស័យឯកជនអាល្លឺម៉ង់ស្វែងរកឱកាសវិនិយោគក្នុងវិស័យសុខាភិបាលនៅកម្ពុជា
ភ្នំពេញៈ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជាបង្ហាញចំណាប់អារម្មណ៍របស់វិស័យឯកជនអាល្លឺម៉ង់ក្នុងស្វែងរកឱកាសវិនិយោគក្នុងវិស័យសុខាភិបាលនៅកម្ពុជា ព្រមទាំងបង្ហាញបំណងពង្រឹងការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជន និងវិស័យឯកជន (B2B) ដែលឆ្លុះបញ្ចាំងពីការរីកចម្រើននៃវិស័យធុរកិច្ចរវាងប្រទេសទាំងពីរ។
ថ្ងៃទី ៖ 24-10-2026, ដោយ Dara007 | 104 Views
|
|
|
|
|
កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ
កាហ្សាក់ស្ថានៈ កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង។
ថ្ងៃទី ៖ 18-10-2026, ដោយ Dara007 | 157 Views
|
ប្រាសាទមេបុណ្យខាងលិច កំពុងទាក់ទាញទេសចរចូលទស្សនា មុនពិធីបើកសម្ពោធផ្លូវការ
សៀមរាបៈ បច្ចុប្បន្នប្រាសាទមេបុណ្យខាងលិច បានបិទបញ្ចប់ការងារជួសជុលទាំងស្រុងហើយ។ ស្របពេលអាជ្ញាធរជាតិអប្សរា កំពុងមមាញឹករៀបចំសម្អាត រៀបចំសណ្តាប់ធ្នាប់ កែសម្រួលបរិស្ថាននៅជុំវិញប្រាសាទ គេឃើញវត្តមានភ្ញៀវទេសចរជាច្រើនបានចូលទៅទស្សនា និងថតរូប។ ភ្ញៀវទេសចរភាគច្រើនបានចាប់អារម្មណ៍នឹងទិដ្ឋភាពប្រាសាទមេបុណ្យខាងលិច ដែលបណ្តែតខ្លួននៅកណ្តាលកោះមានទឹកព័ទ្ធជុំវិញ និងកោតសរសើរចំពោះស្ថាបត្យកម្មដ៏ល្អឯកមួយនេះ។ ជាងនេះទៅទៀត គឺការជួសជុល និងលើកតម្លៃឡើងវិញ ដោយក្រុមការងារនៃអាជ្ញាធរជាតិអប្សរា ដែលប្រឹងប្រែងច្រើនឆ្នាំមកនេះ។
ថ្ងៃទី ៖ 16-10-2026, ដោយ Dara007 | 148 Views
|
កម្ពុជា-អាស៊ែបៃហ្សង់ នឹងជំរុញសន្ទុះនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ
បៃហ្សង់ៈ កម្ពុជា-អាស៊ែបៃហ្សង់ នឹងជំរុញសន្ទុះនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ, ការផ្លាស់ប្តូរបទពិសោធន៍ និងពង្រឹងការបណ្តុះបណ្តាលលើសកម្មភាពបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ, ការធានាឱ្យបាននូវសន្តិសុខថាមពល, ការពង្រឹងការតភ្ជាប់ក្នុងវិស័យដឹកជញ្ជូន និងភស្តុភារកម្ម, និងកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខ និងការពារជាតិរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។
ថ្ងៃទី ៖ 15-10-2026, ដោយ Dara007 | 148 Views
|
ភ្ញៀវទេសចរមកលេងខេត្តស្ទឹងត្រែងកើនឡើង៥%ក្នុងឱកាសភ្ជុំបិណ្ឌ
ស្ទឹងត្រែងៈ រយៈពេល ០៣ ថ្ងៃ ចាប់ពីថ្ងៃទី១០-១១-១២ខែតុលាឆ្នាំ២០២៦ នៅតាមតំបន់ទេសចរណ៍ និងរមណីយដ្ឋាននានាព្រមទាំងបណ្តាវត្តអារាមក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌទទួលបានភ្ញៀវទេសចរសរុបចំនួន១៩,៧៥៧នាក់ ក្នុងនោះមានភ្ញៀវទេសចរជាតិចំនួន ១៩,៦៨៩នាក់និងភ្ញៀវទេសចរអន្តរជាតិចំនួន ៦៨នាក់។
ថ្ងៃទី ៖ 13-10-2026, ដោយ Dara007 | 153 Views
|
ក្រុមគ្រួសារកម្មករ៖ ការងាររោងចក្របានជួយឱ្យគ្រួសារមានជីវភាពប្រសើរឡើង
ភ្នំពេញៈ សមាជិកក្រុមគ្រួសារកម្មករនិយោជិតនៅកម្ពុជា បានបង្ហាញការពេញចិត្តចំពោះការងារក្នុងវិស័យរោងចក្រ-សហគ្រាស ដោយលើកឡើងថា ប្រាក់ចំណូលពីការងាររបស់បងប្អូនកម្មករ បានដើរតួនាទីសំខាន់ក្នុង ក្នុងការជួយទ្រទ្រង់ជីវភាពគ្រួសារ បង់ថ្លៃសិក្សាកូនៗ និងបំពេញតម្រូវការចាំបាច់ប្រចាំថ្ងៃ។
ថ្ងៃទី ៖ 06-10-2026, ដោយ Dara007 | 172 Views
|
|
|
ថ្លៃបារីទាប បង្កើនបន្ទុកវិស័យសុខាភិបាល និងប៉ះពាល់សេដ្ឋកិច្ចជាតិ
ភ្នំពេញៈ បច្ចុប្បន្ន ថ្លៃបារីដែលដាក់លក់នៅលើទីផ្សារកម្ពុជាមានតម្លៃទាបបំផុតត្រឹមតែ ១,៥០០៛ ក្នុងមួយកញ្ចប់ ដែលធ្វើឱ្យកុមារ និងយុវជនអាចទិញបារីបានយ៉ាងងាយស្រួល។ នៅពេលកុមារ និងយុវជនញៀនបារីតាំងពីវ័យក្មេង ពួកគេងាយប្រឈមនឹងផលប៉ះពាល់សុខភាព ប៉ះពាល់ការវិវឌ្ឍន៍ខូរក្បាល សមត្ថភាពក្នុងការបំពេញការងារចុះអន់ថយ និងនាំទៅរកការប៉ះពាល់ដល់ធនធានមនុស្សដ៏មានតម្លៃសម្រាប់ការកសាង និងការពារជាតិនាពេលបច្ចុប្បន្ន និងពេលអនាគត។
ថ្ងៃទី ៖ 05-10-2026, ដោយ Dara007 | 121 Views
|
|
|
|
|