ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
ពលរដ្ឋខ្មែរនៅថៃមកកម្ពុជាវិញ ចន្លោះពី២៥០០ទៅ៣០០០នាក់ក្នុងមួយថ្ងៃៗ
ថ្ងៃទី ៖ 30-06-2025, ដោយ​​ Dara007 , 12 Views
                     
ភ្នំពេញៈ ក្នុងមួយថ្ងៃៗមានប្រជាពលរដ្ឋខ្មែរដែលស្នាក់នៅនិងធ្វើការនៅប្រទេសថៃបានធ្វើដំណើរវិលត្រឡប់មកកាន់កម្ពុជាវិញ ចន្លោះពី២៥០០ទៅ៣០០០នាក់ក្នុងមួយថ្ងៃៗ។

លោក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានឲ្យដឹងនៅថ្ងៃទី៣០ ខែមិថុនា ថា បន្ទាប់ពីភាគីថៃបានប្រកាសបិទច្រកព្រំដែនជាឯកតោភាគីនៅតាមបណ្តាខេត្តទាំង៧ដែលមានព្រំប្រទល់ជាប់ជាមួយថៃកាលពីថ្ងៃទី២៣ខែមិថុនា រួចមក គឺជាមធ្យមក្នុងមួយថ្ងៃៗមានពលរដ្ឋខ្មែរត្រឡប់មកវិញប្រមាណពី២៥០០ទៅ៣០០០នាក់ ។

លោកបន្តថា ចំពោះប្រជាពលរដ្ឋថៃត្រឡប់ទៅប្រទេសកំណើតខ្លួនឯងវិញ មានប្រមាណជា២០០ទៅ៣០០នាក់ក្នុងមួយថ្ងៃៗ ។

ចំពោះការផ្សព្វផ្សាយថា មានពលរដ្ឋខ្មែរ២នាក់ស្លាប់ដោយសារតែការរង់ចាំត្រឡប់មកកម្ពុជាវិញនោះ ឯកឧត្តម សុខ វាសនា បានអះអាងថា ជាព័ត៌មានមិនពិត គ្មានពលរដ្ឋខ្មែរណាស្លាប់នោះទេ ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែមិថុនា យោធាថៃបានសម្រេចចិត្តបិទទ្វារព្រំដែនជាឯកតោភាគីដោយគ្មានជូនដំណឹងមកសមត្ថកិច្ចកម្ពុជានៅតាមបន្ទាត់ព្រំដែននោះ គឺទាំងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានប្រកាសស្វាគមន៍ពលរដ្ឋខ្មែរទាំងអស់ឲ្យតែត្រឡប់មកវិញ ដោយមានមណ្ឌលសំចតនៅព្រំដែនកម្ពុជា ដើម្បីដឹកជញ្ជូនពួកគាត់ទៅកាន់ស្រុកកំណើតរៀងៗខ្លួន៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ លោករដ្ឋមន្រ្តី ហេង សួរ លើកទឹកចិត្តដល់ដៃគូអភិវឌ្ឍពាក់ព័ន្ធ ជាពិសេសអង្គការ ILO ឱ្យបន្តសហការលើយន្តការគាំពារពលករចំណាកស្រុក និងលុបបំបាត់ពលករទេសន្តរប្រវេសន៍ ក្នុងវិស័យការងារដែលមិនមានសុវត្ថិភាព ដើម្បីលើកកម្ពស់ការគាំពារ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com