ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
ជនខិលខូចជាជនជាតិថៃ បានបង្កើតវីដេអូក្លែងបន្លំរយៈពេល២៩វិនាទី ដោយយកវីដេអូក្លែងបន្លំសំឡេងដោយប្រើ AI ភ្ជាប់ជាមួយ រូបសម្ដេចតេជោ
ថ្ងៃទី ៖ 29-06-2025, ដោយ​​ Dara007 , 46 Views
                     
ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានមានជម្រាបជូនបងប្អូនប្រជាពលរដ្ឋជ្រាបថា មានជនខិលខូចជាជនជាតិថៃ បានបង្កើតវីដេអូក្លែងបន្លំរយៈពេល២៩វិនាទី ដោយយក រូបវីដេអូ សម្ដេចតេជោ(សំណេះសំណាលជាមួយមន្ត្រីរាជការខេត្តព្រះវិហារ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥) កាត់ ត ជាមួយសំឡេងនិយាយជាភាសាថៃបន្លំជាសំឡេង សម្ដេចតេជោ ដោយប្រើបច្ចេកវិទ្យា AI ។

សម្ដេចតេជោបានបញ្ជាក់ថា ខាងក្រោមជាអត្ថន័យបកប្រែជាភាសាខ្មែរ នៃសំឡេង AI ភាសាថៃ៖ « - (AI ធ្វើជាសំឡេង សម្ដេចតេជោ): សួស្ដី ខ្ញុំហ៊ុនសែន ឥឡូវនេះខ្ញុំកំពុងប្រមូលមូលនិធិដើម្បីកសាងកងទ័ពច្បាំងជាមួយថៃ សូមបញ្ចូលទឹកប្រាក់ True Money អោយខ្ញុំ ៣០០ បាត ហើយខ្ញុំនឹងផ្តល់អត្ថប្រយោជន៍ត្រឡប់ទៅអ្នកវិញជាទឹកប្រាក់ ៥ ម៉ឺនបាតភ្លាមៗ ពេលឈ្នះសង្គ្រាម។

- (AI មនុស្សស្រី) : ប្រសិនបើក្មួយវេរ True Money ទៅអោយលោកពូ ក្មួយនឹងទទួលបាន ៥ ម៉ឺនមកវិញ ត្រូវអត់? »

សម្ដេចតេជោអំពាវនាវសូមបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជនខិលខូចទាំងនេះ និងត្រូវចូលរួមលុបបំបាត់ព័ត៌មានក្លែងក្លាយឱ្យបានគ្រប់ៗគ្នា៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ លោករដ្ឋមន្រ្តី ហេង សួរ លើកទឹកចិត្តដល់ដៃគូអភិវឌ្ឍពាក់ព័ន្ធ ជាពិសេសអង្គការ ILO ឱ្យបន្តសហការលើយន្តការគាំពារពលករចំណាកស្រុក និងលុបបំបាត់ពលករទេសន្តរប្រវេសន៍ ក្នុងវិស័យការងារដែលមិនមានសុវត្ថិភាព ដើម្បីលើកកម្ពស់ការគាំពារ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com