កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំផ្សព្វផ្សាយ ផែនការ ការងារសង្គ្រោះ គ្រោះមហន្តរាយរដូវវស្សា
ថ្ងៃទី ៖ 07-06-2025, ដោយ Dara007 , 55 Views
បន្ទាយមានជ័យៈ នៅព្រឹកថ្ងៃសៅរ៍ ទី៧ ខែមិថុនា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ផែនការ ការងារសង្គ្រោះ គ្រោះមហន្តរាយរដូវវស្សា ឆ្នាំ២០២៥ និងត្រួតពិនិត្យលើការងារដឹកនាំតាមជំនាញនីមួយៗ
ក្នុងការអនុវត្តតួនាទីភារកិច្ចកងរាជអាវុធហត្ថ ការគោរពបទបញ្ជា ការគោរពវិន័យ របស់កងយោធពលខេមរភូមិន្ទ ។ សមាសភាពអញ្ជើញចូលរួមកិច្ចប្រជុំមាន លោកមេបញ្ជាការរង ទទួលគ្រប់ជំនាញ នាយសេនាធិការង លោកប្រធានមន្ទីរទាំង៧ នាយការិយាល័យ លោកបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ក្រុង-ស្រុកទាំង៩ និងប្រធានស្នាក់ការសន្តិសុខ។ កិច្ចប្រជុំនេះប្រារព្ធធ្វើឡើងនៅសាលប្រជុំតូច ជាន់ទី៣ អគារសេនាធិការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ៕
|