ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
អភិបាលខេត្តបន្ទាយមានជ័យអះអាងថាមិនមានការបិទច្រកទ្វារអន្តរជាតិនិងច្រកទ្វារច្រកតំបន់ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យនោះទេ
ថ្ងៃទី ៖ 07-06-2025, ដោយ​​ dara007 , 58 Views
                     
បន្ទាយមានជ័យ: លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអះអាងនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥នេះថា ច្រកទ្វារតំបន់និងទ្វារអន្ដរជាតិនៅបើកដំណើរការជាធម្មតា មិនមានការបិទនោះឡើយ គ្រាដែលកម្លាំងយោធាថៃ សម្រេចបិទដោយឯកតោភាគីត្រឹមច្រករបៀងដែលមានក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យប៉ុណ្ណោះ។

លោក អ៊ុ រាត្រី បានអះអាងថា ច្រកទ្វារអន្ដរជាតិប៉ោយប៉ែត ច្រកទ្វារអន្តរជាតិស្ទឹងបត់ ច្រកទ្វារតំបន់បឹងត្រកួន និងច្រកទ្វារម៉ាឡៃ នៅបន្ដបើកដំណើរការធម្មតាទេនៅថ្ងៃនេះ។

ប៉ុន្ដែក្នុងនោះលោកបញ្ជាក់ថា ច្រកទ្វារតំបន់ម៉ាឡៃវាខុសប្លែកបន្តិច ត្រង់ថាយោធាថៃអនុញ្ញាតឱ្យតែមនុស្សចេញចូលប៉ុណ្ណោះ សម្រាប់រទេះនិងរថយន្ដ ត្រូវផ្អាកមិនអនុញ្ញាតឱ្យចេញចូលជាបណ្ដោះអាសន្ន។

សូមបញ្ជាក់ថាយោងតាមការជូនដំណឹងពីលោក គឹម សុវណ្ណា អគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវបានឱ្យដឹងថា យោធាថៃដែលប្រចាំការនៅតំបន់ព្រំដែនខេត្តស្រះកែវ ចាប់ពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ តទៅនិងមានការបិទដោយឯកតោភាគីនូវច្រកតំបន់និងច្រករបៀង រវាងព្រំដែនថៃ-កម្ពុជាដើម្បីរង់ចាំការចចារពាក់ព័ន្ធករណីជម្លោះវិវាទព្រំដែន។

ក្នុងនោះលោក គឹម សុវណ្ណា បញ្ជាក់បន្ថែមថា ការបិទបណ្ដោះអាសន្ននោះធ្វើឡើងបន្ទាប់ពីភាគីកម្ពុជាទាមទារឱ្យភាគីថៃចូលខ្លួនដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិICJ និងបដិសេធមិនព្រមចរចារ៤ចំណុច គឺតំបន់ប្រាសាទតាមាន់តូច តាមាន់ធំ តាក្របី និងតំបន់មុំបីនៅក្នុងកិច្ចប្រជុំពេញអង្គគណៈកម្មាធិការចម្រុះព្រំដែន(JBC) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ ២០២៥ខាងមុខនេះ។

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
កូរ៉េៈ ការហោះត្រង់របស់ក្រុមហ៊ុន Korean Air មកខេត្តសៀមរាប នឹងជំរុញកំណើនទេសចរកូរ៉េ និងសម្រួលការធ្វើដំណើររបស់ប្រជាជនកូរ៉េដែលកំពុងរស់នៅក្នុងខេត្តសៀមរាប និងខេត្តជុំវិញនៅទូទាំងប្រទេស។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com