ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
អភិបាលខេត្តកំពង់ស្ពឺ នាំយកនូវអំណោយស្បៀង គ្រឿងឧបភោគបរិភោគជូនកងកម្លាំងឈរជើងតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ
ថ្ងៃទី ៖ 06-06-2025, ដោយ​​ dara007 , 61 Views
                     
កំពង់ស្ពឺៈ អភិបាលខេត្តកំពង់ស្ពឺ នាំយកនូវអំណោយស្បៀង គ្រឿងឧបភោគបរិភោគជូនកងកម្លាំងឈរជើងតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដើម្បីលើកទឹកចិត្ដដល់កងទ័ពក្នុងការការពារ អធិបតេយ្យភាព និងបូរណភាពទឹកដីក្រោយពីមានការឈ្លានពានពីបរទេស។

ក្នុងការចុះសួរសុខទុក្ខកងកម្លាំងឈរជើងតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ នូវបញ្ជាការកងអង្គរក្សជួរមុខ ស្រុកស្រអែម ខេត្តព្រះវិហារ នារសៀលថ្ងៃទីទី០៥ ខែមិថុនា ឆ្នាំ២០២៥ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺបានផ្តាំផ្ញើរសួរសុខទុក្ខពីដំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជូនចំពោះកងទ័ព និងក្រុមគ្រួសារកងទ័ពជួរមុខឈរជើងតាមបណ្តោយព្រំដែនដែល និងបានកោតសរសើរកិច្ចខិតខំប្រឹងប្រែងដែលបានលះបង់របស់កងទ័ពនូវក្នុងកិច្ចការពារជាតិប្រកបដោយ ឆន្ទៈមោះមុតស្មារតីស្នេហាជាតិជាពិសេសតាមខ្សែរបន្ទាត់ព្រំដែន ឯកឧត្តមបណ្ឌិតបញ្ជាក់ថា យន្តការសម្ព័ន្ធមេត្រីភាព និងការចុះសួរសុខទុក្ខគឺជាការគិតគួរយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាល និងសប្បុរសជនទាំងអស់ ដែលបន្តគៀងគរថែមជានិច្ចសម្រាប់គាំទ្រទាហ៊ានជួរមុខ។

លោកអភិបាលខេត្តកំពង់ស្ពឺ និងលោកស្រីព្រមទាំងប្រធានក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំខេត្ត មន្ត្រីសង្ឃ អាជីវករខេត្ត បាននាំយកនូវអំណោយស្បៀង គ្រឿងឧបភោគបរិភោគ រួមមានសាច់គោ៥០០គីឡូ សាច់ជ្រូក៥០០គីឡូ ត្រីងៀត១០០គីឡូ និងថវិការចំនួន១០០លានរៀល បន្ថែមក្នុងនោះទៀតឯកឧត្តមបណ្ឌិតជូនដល់កងទ័ពចូលរួមក្នុងកម្មវិធីម្នាក់១០មុឺនរៀងទៀតផងដែរ។

លោកបញ្ជាក់ថា រាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់លើការការពារ អធិបតេយ្យភាព និងបូរណភាពទឹកដីដែលបានទទួលការគាំទ្រទាំងស្រុងពីសំណាក់រដ្ឋសភា ព្រឹទ្ធសភាការដាក់ពាក្យបណ្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ លើបញ្ហាជំលោះព្រំដែន កម្ពុជា-ថៃ។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃ ខ.ភ.ម មេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលតែងតែគិតគួរសុខទុក្ខ ឧបត្ថម្ភគាំទ្រជានិច្ចជាពិសេសវត្តមានលោក អភិបាលខេត្ត និងថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ ដែលបានចុះមកសំណេះសំណាលផ្ទាល់លើកទឹកចិត្ត នឹងបានប្តេជ្ញាបន្តការពារបូរណភាពទឹកដីអធិបតេយ្យភាពភាពសុខសាន្តប្រជាជនកម្ពុជា និងរក្សាសន្តិភាពជាតិ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
កូរ៉េៈ ការហោះត្រង់របស់ក្រុមហ៊ុន Korean Air មកខេត្តសៀមរាប នឹងជំរុញកំណើនទេសចរកូរ៉េ និងសម្រួលការធ្វើដំណើររបស់ប្រជាជនកូរ៉េដែលកំពុងរស់នៅក្នុងខេត្តសៀមរាប និងខេត្តជុំវិញនៅទូទាំងប្រទេស។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com