ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
កម្ពុជា-ថៃឯកភាពគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនឆ្លងដែនរវាងប្រទេសទាំងពីរឱ្យបានខ្លាំងក្លា
ថ្ងៃទី ៖ 14-05-2025, ដោយ​​ Dara007 , 31 Views
                     
ថៃ: កម្ពុជា-ថៃឯកភាពគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនឆ្លងដែនរវាងប្រទេសទាំងពីរឱ្យបានខ្លាំងក្លា ដើម្បីផ្ដល់ជូនប្រជាពលរដ្ឋនូវសន្តិសុខ ភាពសុខសាន្ត និងការអភិវឌ្ឍ។

ថ្លែងក្នុងកិច្ចប្រជុំទ្វេភាគីលើកទី១៥ ស្ដីពីកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀននៅខេត្តក្រាប៊ី ប្រទេសថៃ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ កម្ពុជា ថៃ លោក នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកម្ពុជា និងលោកឧត្តមសេនីយ៍ឯក ផានុរក្ស លក្ខបុណ្យ អគ្គលេខាធិការក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀនថៃ បានឯកភាពនៅលើចំណុចទាំង៥ ខាងលើដើម្បីបន្តអនុវត្ត គឺសុទ្ធតែបានចាត់ទុកស្មារតីនៃកិច្ចប្រជុំលើកនេះគឺបានពីកិច្ចពិភាក្សាទូលំទូលាយនិងស៊ីជម្រៅប្រកបដោយស្មារតីមិត្តភាពនិងការយោគយល់គ្នាទៅវិញទៅមកចេញលទ្ធផលប្រកបដោយផ្លែផ្កា និងជាផែនទីនាំផ្លូវក្នុងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀនរវាងប្រទេសយើងទាំងពីរក៏ដូចជាការចូលរួមក្នុងយន្តការតំបន់ទាំងមូលឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមមួយកម្រឹតទៀត ។

ថ្លែងក្នងកិច្ចប្រជុំនោះ លោក ឧត្តមសេនីយ៍ឯក ផានុរក្ស លក្ខបុណ្យ បានថ្លែងពីកិច្ចសហប្រតិបត្តិការការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនថៃ កម្ពុជា ក្រោមស្មារតីរួមគ្នាពិភាក្សាលើកកម្ពស់ប្រសិទ្ធភាពដោះស្រាយបញ្ហាគ្រឿងញៀន ហើយលោកក៏បានថ្លៃងអរគុណដល់ភាគីកម្ពុជាដែលតែងតែរួមសហការគ្នាយ៉ាងល្អសំដៅអនុវត្តឲ្យបាននូវខ្លឹមសារនៃកិច្ចប្រជុំទ្វេភាគីថៃ កម្ពុជា ដែលបានផ្ដល់ជូនប្រជាពលរដ្ឋប្រទេសយើងទាំងពីរនូវសន្តិសុខ ភាពសុខសាន្តនិងការអភិវឌ្ឍ។

ក្នុងឱកាសនោះដែរ លោកនាយឧត្តមសេនីយ៍មាសវីរិទ្ធអគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏បានថ្លែងអំណរគុណដល់ភាគីថៃដែលតែងតែឧបត្ថម្ភគាំទ្រ ក្នុងក្នុងគោលបំណងរួមគ្នាបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀនឆ្លងកាត់ព្រំដែនក៏ដូចជាការបង្ការទប់ស្កាត់ការប្រើប្រាស់និងព្យាបាលអ្នកញៀនគ្រឿងញៀន ការលួចបង្វែរសាធាតុគីមីផ្សំទៅធ្វើជាគ្រឿងញៀន តាមរយៈយន្តការទ្វេភាគី ដោយផ្ដោតទៅលើការងារពង្រឹងសមត្ថភាពមន្ត្រី ការងារស្រាវជ្រាវនានា ការផ្លាស់ប្ដូរព័ត៌មាន ដែលបម្រើដល់ប្រសិទ្ធភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន  ។

ក្រោយពីរពិភាក្សាផ្លាស់ប្ដូរបទពិសោធន៍រវាងគ្នានឹងគ្នាភាគីទាំងពីរកម្ពុជាថៃបានឯកភាពគ្នាទៅលើការងារចំនួន ៥ : ទី១- ការត្រួតពិនិត្យគ្រឿងញៀន សារធាតុគីមីផ្សំ និង សារធាតុគីមី ទី២- ការវិភាគគ្រឿងញៀន និងការចងក្រងឯកសារ អត្តសញ្ញាណ ទី៣- ការអប់រំ បង្ការ ការប្រើបំពានគ្រឿងញៀន ទី៤-ការព្យាបាល ស្តារនីតិសម្បទាន និង ទី៥- កិច្ចសហការក្នុងការលើកកម្ពស់សមត្ថភាពប្រយុទ្ធប្រឆាំងគ្រឿងញៀន៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ផ្លាកលេខពិសេសផ្ទាល់ខ្លួន(ផ្លាកលេខកម្ពុជា) មានសម្រាប់ម៉ូតូហើយ ដើម្បីផ្តល់នូវជម្រើសកាន់តែសម្បូរបែបជូនប្រជាពលរដ្ឋ និងកៀរគរចំណូលចូលថវិកាជាតិផង។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com