ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
វៀតណាម៖ កម្ពុជានឹងសម្រេចបាននូវគោលដៅអភិវឌ្ឍរបស់ខ្លួន ក្លាយទៅជាប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០
ថ្ងៃទី ៖ 18-03-2025, ដោយ​​ Dara007 , 118 Views
                     
ភ្នំពេញៈ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា ជឿជាក់ថា ប្រទេសកម្ពុជានឹងសម្រេចបាននូវគោលដៅអភិវឌ្ឍរបស់ខ្លួន ក្លាយទៅជាប្រទេសមានចំណូ លមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០។

ក្នុងឱកាសដែលសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម នៅវិមាន៧មករា នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ លោក ង្វៀន មិញវូ ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអបអរសាទរចំពោះសមិទ្ធផលដ៏ធំធេងរបស់កម្ពុជាក្នុងការអភិវឌ្ឍប្រទេសជាតិបានយ៉ាងឆាប់រហ័ស ជាពិសេសគឺការរក្សាបាននូវសន្តិភាព ស្ថិរភាពយូរអង្វែង។ លោក បានបង្ហាញសុទិដ្ឋិនិយមថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា កម្ពុជានឹងសម្រេចបាននូវគោលដៅអភិវឌ្ឍរបស់ខ្លួន ក្លាយទៅជាប្រទេសមានចំណូ លមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០។

លោកឯកអគ្គរដ្ឋទូតវៀតណាម បានជម្រាបសម្តេចអគ្គមហាពញាចក្រី អំពីស្ថានភាពនៃការអ ភិវឌ្ឍសេដ្ឋកិច្ច សង្គមវៀតណាម ជាពិសេសគឺការធ្វើកំណែទម្រង់ដ៏ធំធេង របស់សាធារណរដ្ឋស ង្គមនិយមវៀតណាម ដើម្បីឈានទៅសម្រេចបាននូវការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែមានប្រ សិទ្ធភាព និងឆាប់រហ័សថែមទៀត ឈានទៅក្លាយជាប្រទេសដែលមានចំណូលខ្ពស់ក្នុងឆ្នាំ ២០៤៥។

លោកឯកអគ្គរដ្ឋទូត បានថ្លែងអណរគុណចំពោះសម្តេច ក្នុងនាមជាឥស្សរជនជាន់ខ្ពស់មួយរូ ប ដែលបានខិតខំកសាងនិងពូនជ្រុំទំនាក់ទំនង ចំណងមិត្តភាពជាប្រពៃណីនៃប្រទេសទាំង ពីរនាពេលកន្លងមក និងគោរពស្នើសុំការគាំទ្រពីសម្តេច ចំពោះបេសកកម្មការទូតថ្មីរបស់ឯកឧត្តម ដើម្បីធ្វើឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធនេះ កាត់តែប្រសើរឡើងថែមទៀត។

សម្តេចអគ្គមហាពញាចក្រី បានអបអរសាទរចំពោះ លោក ង្វៀន មិញវូ ដែលត្រូវបានបក្ស និងរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម តែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភា ព ប្រចាំព្រះរាជាណាចក្រកម្ពុជា។ សម្តេច ជឿជាក់ថា បេសកកម្មរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត នៅកម្ពុជា នឹងជួយឱ្យទំនាក់ទំនងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ និងគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម កាន់តែរឹងមាំថែមមួយកម្រិតទៀត។

បន្ថែមពីនេះ សម្តេច បានអបអរសាទរចំពោះជោគជ័យនៃកំណែទម្រង់ថ្មីៗ របស់វៀតណាម ក្រោមការ ដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់ ឯកឧត្តម តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយ នីស្តវៀតណាម ដែលនឹងធ្វើឱ្យប្រជាជនវៀតណាម កាន់តែទទួលបានការអភិវឌ្ឍ និងជឿនលឿន ជាបន្តបន្ទាប់៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ព្រៃវែងៈ សម្ដេចតេជោ ហ៊ុន សែន ប្រកាសថា កម្ពុជាដាច់ខាតឈប់ទិញអគ្គិសនី អ៊ីនធើណែត ប្រេងឥន្ធនៈ និងឧស្ម័នរបស់ថៃ ដើម្បីបញ្ចៀសការគំរាមកំហែងបិទសេដ្ឋកិច្ច និងបិទព្រំដែនដោយឯកតោភាគីបន្ដទៀត។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com