ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : ទូស័ព្ទលេខ និងTelegram 060327222
      
      
    អានព័ត៍មាន ទាំងអស់
សម្តេចធិបតី ៖ វេទិកាធុរកិច្ច និងវិនិយោគអន្តរជាតិកម្ពុជា នឹងផ្ដល់ឱកាសដល់វិនិយោគឯកជនជាតិ និងវិស័យឯកជនបរទេស កសាងភាពជាដៃគូ បង្កើតកាលានុវត្តភាពវិនិយោគ
ថ្ងៃទី ៖ 27-11-2026, ដោយ​​ Dara007 , 43 Views
                     
ភ្នំពេញៈ សម្តេចធិបតី ថ្លែងថា វេទិកាធុរកិច្ច និងវិនិយោគអន្តរជាតិកម្ពុជា នឹងផ្ដល់ឱកាសដល់វិនិយោគឯកជនជាតិ និងវិស័យឯកជនបរទេស កសាងភាពជាដៃគូ បង្កើតកាលានុវត្តភាពវិនិយោគជាក់ស្ដែង ដោយសុទ្ធសឹងជាអ្នកធ្វើធុរកិច្ច អ្នកវិនិយោគ មកពីប្រទេសចិន ហុងកុង តៃវ៉ាន់ ម៉ាឡេស៊ី សិង្ហបុរី ជប៉ុន កូរ៉េ និងសហគមអឺរ៉ុបជាដើម។

ថ្លែងក្នុង ពិធីបើក“វេទិកាធុរកិច្ច និងវិនិយោគអន្តរជាតិកម្ពុជា” ដែលរៀបចំឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញក្ដីសោមនស្សរីករាយដែលបានចូលរួមជាអធិបតីក្នុងវេទិកាធុរកិច្ចធុរកិច្ច និងវិនិយោគអន្តរជាតិឆ្នាំ២០២៦ ដែលប្រារព្ធឡើងនៅសាលសន្និសីទ និងពិព័រណ៍អន្តរជាតិកោះពេជ្រ។

សម្ដេចធិបតី បញ្ជាក់ថា កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូផ្លូវការរបស់កម្ពុជា ជាមួយសហគមន៍អន្តរជាតិ បានរួមចំណែកដល់ភាពជាដៃគូយុទ្ធសាស្រ្ត និង អំណាចចរចាជាសមូហភាព ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និង លើកតម្កើងផលប្រយោជន៍ជាតិ។ សម្ដេចធិបតី គូសបញ្ជាក់ថា វេទិកាធុរកិច្ចធុរកិច្ច និងវិនិយោគអន្តរជាតិឆ្នាំ២០២៦ រៀបចំឡើងសមាគមសហព័ន្ធជំរុញពាណិជ្ជកម្ម និងវិនិយោគជាតិកម្ពុជា ដោយមានអ្នកចូលរួមប្រមាណ ១,២០០នាក់ សុទ្ធសឹងជាអ្នកធ្វើធុរកិច្ច អ្នកវិនិយោគ មកពីប្រទេសចិន ហុងកុង តៃវ៉ាន់ ម៉ាឡេស៊ី សិង្ហបុរី ជប៉ុន កូរ៉េ និងសហគមអឺរ៉ុបជាដើម។

សម្ដេចធិបតី បានសម្ដែងនូវការកោតសរសើរ និងអរគុណចំពោះសមាគមសហព័ន្ធជំរុញពាណិជ្ជកម្ម និងវិនិយោគជាតិកម្ពុជា, សហព័ន្ធធុរកិច្ចអន្តរជាតិ និងសមាគមអន្តរជាតិ ក៏ដូចជាគណៈកម្មារៀបចំ និងភាគីពាក់ព័ន្ធដែលបានរួមគ្នារៀបចំវេទិកានេះឡើង ដើម្បីផ្ដល់ឱកាសដល់វិនិយោគឯកជនជាតិ និងវិស័យឯកជនបរទេសបានជួបជុំដើម្បីផ្លាស់ប្ដូរទស្សនៈ កសាងភាពជាដៃគូ បង្កើតកាលានុវត្តភាពវិនិយោគជាក់ស្ដែង។

សម្ដេចធិបតី បានបញ្ជាក់ថា កម្ពុជាបានកសាងជាតិ និងរដ្ឋមួយដែលមានមូលដ្ឋានគ្រឹះរឹងមាំ សុខសន្ដិភាព ឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីពេញលេញ ខណៈដែលលទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និងសិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ ត្រូវបានធានា និងពង្រឹងជាបន្តបន្ទាប់។

សម្ដេចធិបតីបញ្ជាក់ទៀតថា បច្ចុប្បន្នមោទនភាពជាតិ និងកិត្យានុភាពជាតិរបស់កម្ពុជា កំពុងងើបឈរឡើងវិញប្រកបដោយភាពរស់រវើក ស្របពេលដែលសហគមន៍តំបន់ និងអន្តរជាតិ កំពុងទទួលស្គាល់កម្ពុជាដោស្មើភាព និងស្មើសិទ្ធិជាមួយបណ្ដាប្រទេសនានានៅលើសកលលោក។

សម្ដេចធិបតី បានបញ្ជាក់ថា មូលដ្ឋានសេដ្ឋកិច្ចកម្ពុជាបានផ្លាស់ប្ដូរពីសេដ្ឋកិច្ចដែលពឹងផ្អែកស្ទើទាំងស្រុងលើវិស័យកសិកម្មបែបប្រពៃណី ទៅជាប្រទេសដែលមានមូលដ្ឋានសេដ្ឋកិច្ចទូលំទូលាយ និងរឹងមាំដែលអាចចាប់យកវិស័យឧស្សាហកម្មថ្មីៗ និងមានតម្លៃខ្ពស់តាមរយៈការដាក់ចេញ និងអនុវត្តយ៉ាងសកម្ម ទាន់ពេលនូវគោលនយោបាយត្រឹមត្រូវមុតស្រួច និងចំទិសដៅផងដែរ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ សម្តេចធិបតីបង្ហាញថា កម្ពុជា មិនទាន់ចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច ខណៈប្រទេសឡាវបានចាកចេញជាផ្លូវការពីបញ្ជីប្រទេសអភិវឌ្ឍន៍តិចតួច (LDC) របស់អង្គការសហប្រជាជាតិ កាលពីថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២៦ បន្ទាប់ពីប្រទេសអាស៊ីអ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com