ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
ភាពអស្ចារ្យនៃ «ស្លែ» ដុះនៅលើថ្មប្រាសាទបុរាណ ធ្វើឱ្យរូបចម្លាក់ថ្មហាក់ដូចមានជីវិត
ថ្ងៃទី ៖ 17-09-2026, ដោយ​​ Dara007 , 49 Views
                     
សៀមរាបៈ ក្នុងរដូវវស្សាដែលមាន «ស្លែ» ដុះនៅលើថ្មនៃប្រាសាទបុរាណនានា បង្កើតឱ្យឃើញពណ៌បៃតង ហាក់បីដូចជាត្បូងមក៌ត បានធ្វើឱ្យសម្រស់របស់ប្រាសាទស្អាតប្លែកម្យ៉ាង ក្នុងការទាក់ទាញអារម្មណ៍និងភ្នែកអ្នកទេសចរ ដ៏គួរឱ្យចាប់ចិត្តមួយផ្នែក។

ជារៀងរាល់ថ្ងៃ មានអ្នកទេសចរខ្លះ បានចាប់អារម្មណ៍ និងចំណាយពេលទៅទស្សនារូបចម្លាក់មួយចំនួន ដែលស្លែបានដុះរុំជិត បង្កើតឱ្យមានពណ៌បៃតង ដោយពួកគេបានថតរូបភាពយ៉ាងច្រើនទុកជាអនុស្សាវរីយ៍។ «ស្លែ» ដែលដុះរុំលើផ្ទាំងថ្មប្រាសាទបុរាណ មិនត្រឹមតែបង្កើតជាទស្សនីយភាពថ្មី ឱ្យមានការទាក់ទាញ និងចាប់អារម្មណ៍ប៉ុណ្ណោះទេ គឺវាថែមទាំងមានប្រយោជន៍ជាច្រើនផងដែរ។ អ្នកជំនាញផ្នែកអភិរក្សថ្មបុរាណ បានពន្យល់ថា ស្លែធម្មជាតិ ដុះនៅលើថ្មប្រាសាទបុរាណ គឺជាប្រភពនៃភាពអស្ចារ្យ និងការពារពីកម្តៅ និងជួយបន្សុទ្ធខ្យល់ក្នុងអាកាស។

ហើយបច្ចុប្បន្ននេះ ក្រុងធំៗលើពិភពលោកកំពុងបណ្ដុះស្លែដាក់ឱ្យជួយបរិស្ថានក្នុងក្រុង។ តែយើងមានសំណាង ដែលវាបានដុះរស់នៅលើថ្ម មិនថា ខែវស្សា ឬប្រាំង បើទោះរដូវប្រាំង ក៏វានៅតែដើរតួនាទីជាស្រទាប់កាត់បន្ថយកម្តៅមកលើថ្មដែរ។

សូមភ្ញៀវជាតិ និងអន្តរជាតិ អញ្ជើញមកទស្សនាស្លែពណ៌បៃតងខ្ចី ដុះនៅលើថ្មកំពុងជួយឱ្យរមណីយដ្ឋានអង្គរ ដែលសម្បូរដោយប្រាសាទបុរាណមានភាពទាក់ទាញ បង្កើតជាទេសភាពស្រស់បំព្រង និងមានភាពរស់រវើកក្នុងរដូវភ្លៀងនេះ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
សៀមរាបៈ ក្នុងរដូវវស្សាដែលមាន «ស្លែ» ដុះនៅលើថ្មនៃប្រាសាទបុរាណនានា បង្កើតឱ្យឃើញពណ៌បៃតង ហាក់បីដូចជាត្បូងមក៌ត បានធ្វើឱ្យសម្រស់របស់ប្រាសាទស្អាតប្លែកម្យ៉ាង ក្នុងការទាក់ទាញអារម្មណ៍និងភ្នែកអ្នកទេសចរ ដ៏គួរឱ្យចាប់ចិត្តមួយផ្នែក។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com