|
សម្ដេចធិបតី អនុញ្ញាតឱ្យ គណៈប្រតិភូ CGCC និង GBA Alliance ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព
ថ្ងៃទី ៖ 07-08-2026, ដោយ Dara007 , 11 Views
ភ្នំពេញៈ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីកម្ពុជាអនុញ្ញាតឱ្យ គណៈប្រតិភូ CGCC និង GBA Alliance ដឹកនាំដោយ លោក Jonathan K.S. Choi ប្រធានក្រុមហ៊ុន Sunwah Group, ប្រធានសភាពាណិជ្ជកម្មចិនប្រចាំទីក្រុងហុងកុង (CGCC) និងជាប្រធានសម្ព័ន្ធសហគ្រិន Guangdong- Hong Kong-Macao Greater Bay Area (GBA Alliance) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រសៀលថ្ងៃសុក្រ ទី៧ សីហា ២០២៦
។
Sunwah Group គឺជាសាជីវកម្មពហុវិស័យដ៏ធំមួយ ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងហុងកុង។ ក្រុមហ៊ុននេះត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៥៧ ដោយចាប់ផ្តើមពីអាជីវកម្មកែច្នៃ និងចែកចាយអាហារសមុទ្រ មុនពេលពង្រីកទៅជាសាជីវកម្មអន្តរជាតិ ដែលមានការវិនិយោគលើវិស័យជាច្រើន រួមមាន អចលនទ្រព្យ ហិរញ្ញវត្ថុ បច្ចេកវិទ្យា ហេដ្ឋារចនាសម្ព័ន្ធ អប់រំ ប្រព័ន្ធផ្សព្វផ្សាយ និងបច្ចេកវិទ្យាបៃតង។
នៅកម្ពុជា Sunwah Group បានចាប់ផ្តើមវិនិយោគតាំងពីឆ្នាំ ១៩៩៤ ដោយដំបូងផ្តោតលើការបង្កើតរោងចក្រកែច្នៃអាហារសមុទ្រសម្រាប់នាំចេញ។ ក្រោយមក ក្រុមហ៊ុនបានពង្រីកការវិនិយោគទៅលើវិស័យអចលនទ្រព្យ ពាណិជ្ជកម្ម និងការអភិវឌ្ឍគម្រោងធំៗនៅរាជធានីភ្នំពេញ៕
|