ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : ទូស័ព្ទលេខ និងTelegram 060327222
      
      
    អានព័ត៍មាន ទាំងអស់
លោក នេត្រ ភក្រ្ដា ចែករំលែកភស្តុតាងការខូចខាតស្ពានហាល ជណ្តើរបុរាណ និងចម្លាក់ចំពោះការវាយប្រហារក្នុងសកម្មភាពឈ្លានពានប្រដាប់អាវុធរបស់យោធាថៃ
ថ្ងៃទី ៖ 13-09-2026, ដោយ​​ Dara007 , 69 Views
                     
ភ្នំពេញៈ លោក នេត្រ ភក្រ្ដា រដ្ឋមន្រ្ដីក្រសួងព័ត៌មាន បានឱ្យដឹងថា ទុកឱ្យភស្តុតាងជាអ្នកនិយាយ! យោងតាមរបាយការណ៍របស់នាយកដ្ឋានអភិរក្សនិងបុរាណវិទ្យារបស់អាជ្ញាធរជាតិព្រះវិហារ៖ ទី១- ៥៦២ ទីតាំងរបស់ប្រាសាទរងការខូចខាត នេះមិនមែនជាការអះអាងទូទៅទេ។ របាយ ការណ៍កត់ត្រាការខូចខាតលើរចនាសម្ព័ន្ធប្រាសាទព្រះវិហារ សរុប ៥៦២ ទីតាំង៖ ១៤២ ទីតាំងពីការវាយប្រហារនៅខែកក្កដា ២០២៥ និង ៤២០ ទីតាំងពីការវាយប្រហារក្នុងសកម្មភាពឈ្លានពានប្រដាប់អាវុធរបស់យោធាថៃនាខែធ្នូ ២០២៥។ ការខូចខាតរាលដាលចាប់ពីគោបុរៈទី១ ដល់ទី៥ ស្ពានហាល និងជណ្តើរបុរាណ។ ទី២- ៦៥,៧៣៨ បំណែកថ្មត្រូវបានប្រមូលរួច ខណៈការងារមិនទាន់បញ្ចប់ ក្នុងដំណាក់កាលទី១ ក្រុមការងារបានប្រមូល ៦៥,៧៣៨ បំណែក ដាក់ក្នុង ២,៦០៧ ថង់។ ក្នុងនោះ ២៩,១៨៦ បំណែកជាថ្មមានក្បាច់ចម្លាក់ និង ៣៦,៥៥២ បំណែកជាថ្មគ្មានក្បាច់ចម្លាក់។ សំខាន់ជាងនេះទៅទៀត តួលេខនេះគ្រាន់តែបានមកពី ១៧០ Grid ក្នុងចំណោម ២៧០ Grid ប៉ុណ្ណោះ ដោយនៅសល់ ១០០ Grid ត្រូវបន្តប្រមូល៕
      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ស្ទឹងត្រែងៈ រយៈពេល ០៣ ថ្ងៃ ចាប់ពីថ្ងៃទី១០-១១-១២ខែតុលាឆ្នាំ២០២៦ នៅតាមតំបន់ទេសចរណ៍ និងរមណីយដ្ឋាននានាព្រមទាំងបណ្តាវត្តអារាមក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌទទួលបានភ្ញៀវទេសចរសរុបចំនួន១៩,៧៥៧នាក់ ក្នុងនោះមានភ្ញៀវទេសចរជាតិចំនួន ១៩,៦ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com