ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
កម្ពុជា មេរូន បង្កើនទំនាក់ទំនងទាំងស្ថាប័ននីតិបញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិ និងការផ្សារភ្ជាប់ទៅលើវិស័យសំខាន់ៗមួយចំនួនរវាងប្រទេសទាំងពីរ
ថ្ងៃទី ៖ 28-08-2026, ដោយ​​ Dara007 , 54 Views
                     
ភ្នំពេញៈ សម្ដេចតេជោ និងលោកជំទាវអនុប្រធានព្រឹទ្ធសភាកាមេរូន នឹងបង្កើនទំនាក់ទំនងទាំងស្ថាប័ននីតិបញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិ និងការផ្សារភ្ជាប់ទៅលើវិស័យសំខាន់ៗមួយចំនួនរវាងប្រទេសទាំងពីរ ដើម្បីមានឱកាសធ្វើកិច្ចការងារផ្សេងៗជាច្រើនទៀតនាពេលខាងមុខ។

ប្រាប់អ្នកសារព័ត៌មានក្រោយជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ (ISC-2) និងលោកស្រី DIN BELL ARMANDE អនុប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋកាមេរូន ក្នុងឱកាសដែល លោកជំទាវ អញ្ជើញចូលរួមក្នុងសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ កាលពីរសៀលថ្ងៃ ព្រហស្បតិ៍ទី ២៧ ខែសីហា ឆ្នាំ២០២៦ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបពិភាក្សានោះ គឺបានជជែកពិភាក្សាគ្នាច្រើនទៅលើ ទំនាក់ទំនងរវាងប្រទេសទាំងពីរ ត្បិតថាបច្ចុប្បន្ននេះ ប្រទេសទាំងពីរនៅមិនទាន់មានទំនាក់ទំនងគ្នាច្រើនជាមួយគ្នាប៉ុន្មាននោះទេ ក៏ប៉ុន្តែនៅពេលនេះ ជាឱកាសនៃការចាប់ផ្ដើមទំនាក់ទំនងរវាងប្រទេសទាំងពីរ ទាំងស្ថាប័ននីតិបញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិ និងការផ្សារភ្ជាប់ទៅលើវិស័យសំខាន់ៗមួយចំនួនដែលអាចធ្វើទៅបាន។

ក្នុងនោះស្នាក់ដឹកនាំទាំងពីរក៏បានជជែកពិភាក្សាគ្នាអំពីរ ការបង្កើតឱ្យមានក្រុមមិត្តភាពរវាងសមាជិកសភារវាងប្រទេសទាំងពីររ។

ជាមួយគ្នានោះ សម្ដេចតេជោ និងលោកស្រីអនុប្រធានព្រឹទ្ធសភាកាមេរូន ក៏បានជជែកអំពីរទំនាក់ទំនង ក៏ដូចជាធ្វើយ៉ាងណាឲ្យរដ្ឋាភិបាលប្រទេសទាំងពីររ បង្កើតនូវទំនាក់ទំនងការទូតផ្លូវការជាមួយគ្នា ដើម្បីមានឱកាសធ្វើកិច្ចការងារផ្សេងៗជាច្រើនទៀតនាពេលខាងមុខ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ដើម្បីផ្ដល់ផលប្រយោជន៍ជាច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ ។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com