ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
បើកបញ្រ្ចាសទិសលើផ្លូវវេងស្រេងបុកមួយទំហឹងប្រេះស្រាំលលាដ៍ក្បាលជនរងគ្រោះកំពុងទទូចសុំយុត្តិធម៌
ថ្ងៃទី ៖ 26-05-2026, ដោយ​​ admin , 55 Views
                     
ភ្នំពេញ : ករណីគ្រោះថ្នាក់ចរាចរត្រូវបានគេមើលឃើញថា នៅតែផុយស្រួយ ខណៈអ្នកខ្លះនៅតែបំពានច្បាប់ ។

ជាថ្មីម្ដងទៀតសាច់ញាតិបុរសម្នាក់ដែលជាជនរងគ្រោះបានទទូចសុំយុត្តិធម៌ ខណៈអ្នកបើកបញ្រ្ចាសឬនិយាយឱ្យចំថាអ្នកបង្កហេតុមិនទាន់ចូលខ្លួនដោះស្រាយ ក្រោយពីជនរងគ្រោះត្រូវបញ្ជូនបន្តទៅប្រទេសវៀតណាម បន្ទាប់រងការប៉ះទង្គិច និងបុកពេញទំហឹងបណ្ដាលឱ្យបាក់ឆ្អឹងដងកាំបិត និងប្រេះស្រាំលលាដ៍ក្បាល ។

សមត្ថកិច្ចបានប្រាប់ថា ករណ៍នេះកើតឡើង នៅវេលាម៉ោង១០ និង២០នាទីយប់ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។

ពលរដ្ឋនៅក្នុងហេតុការណ៍បានប្រាប់ថា មុនពេលកើតហេតុគេឃើញម៉ូតូ២គ្រឿងបានបុកគ្នា បណ្ដាលឱ្យអ្នកបើកបរទាំងខាង ដេកដួលបែកក្បាលនៅដងផ្លូវវេងស្រេង ។

ពលរដ្ឋថា ករណីគ្រោះថ្នាក់ចរាចរនេះ គឺភាគីម្ខាងបានបើកម៉ូតូសង់ឌ្រីម ពាក់ស្លាកលេខ ព្រៃវែង 1G-8106 បញ្រ្ចាសទិស ហើយក៍បុកជាមួយភាគីរងគ្រោះដែលជិះម៉ូតូសង់ឌ្រីមដូចគ្នា ពាក់ស្លាកលេខ ភ្នំពេញ 1GY-5404 ក្នុងទិសដៅពីចោមចៅមកស្ទឹងមានជ័យ ។

សាច់ញាតិភាគីរងគ្រោះបានប្រាប់ថា ជនរងគ្រោះ ឈ្មោះ សារុន ភារ៉ា អាយុ៣៣ឆ្នាំ ស្នាក់នៅភ្នំពេញ មុខរបរធ្វើក្រុមហ៊ុនឯកជនមួយកន្លែង បច្ចុប្បន្ន កំពុងព្យាបាលនៅពេទ្យវៀតណាម។

សាច់ញាតិភាគីរងគ្រោះបានប្រាប់ទៀតថា ក្រោយគ្រោះថ្នាក់បានកើតឡើង ពួកគាត់បានដាក់ពាក្យបណ្ដឹងនៅកន្លែងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីស្វែងរកបង្កឱ្យចូលខ្លួនដោះស្រាយ និងស្នើសុំឆែកកាមរ៉ាសុវត្ថិភាព តែប៉ូលិសខណ្ឌឆ្លើយថា ពិបាកណាស់ដោយសារត្រូវដាក់ពាក្យបែបបទស្នើសុំគឺរាងយូរបន្តិច ។ បច្ចុប្បន្នម៉ូតូរងគ្រោះ និងម៉ូតូខាងជនបង្កត្រូវប៉ូលិសយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
សៀមរាបៈ អង្គការគាំពារសត្វព្រៃកម្ពុជា(CWC) បាននាំយកសត្វកាំប្រម៉ាចំនួន២ក្បាល មកប្រគល់ជូនអាជ្ញាធរជាតិអប្សរា ដើម្បីផ្សាំងទុកមួយរយៈមុននឹងព្រលែងឱ្យរស់នៅតាមធម្មជាតិទៅក្នុងព្រៃតំបន់អង្គរ។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com