ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
ឃាត់រថយន្ត ២គ្រឿងនៅស្រុកអង្គរបូរី លួចដឹកសាច់បង្កកខុសច្បាប់ជាង ៣តោន
ថ្ងៃទី ៖ 25-05-2026, ដោយ​​ Dara007 , 9 Views
                     
ភ្នំពេញៈ កម្លាំងចម្រុះនៃរដ្ឋបាលស្រុកអង្គរបូរី បានបើកប្រតិបត្តិការបង្ក្រាប និងឃាត់ចាប់បានរថយន្តចំនួន ០២គ្រឿង ដែលលួចដឹកជញ្ជូនសាច់បង្កកខុសច្បាប់សរុបជាង ៣តោន យកទៅដុតកម្ទេចចោលភ្លាមៗ។ ប្រតិបត្តិការចុះបង្ក្រាបនេះ បានធ្វើឡើងកាលពីថ្ងៃអាទិត្យ ទី២៤ ខែឧសភា ឆ្នាំ២០២៦  យោងតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោក កង អាណាន់ អភិបាលស្រុកអង្គរបូរី និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក។

ក្នុងនោះ កម្លាំងអធិការដ្ឋាននគរបាលស្រុក ដឹកនាំដោយ លោក នួន ប៉ិន អធិការនគរបាលស្រុក ដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយ ស្នងការដ្ឋាននគរបាលខេត្តតាកែវ សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្ត និងការិយាល័យគយនិងរដ្ឋាករបាក់ដៃ បានដេញស្ទាក់ និងឃាត់រថយន្តសង្ស័យចំនួន ០២គ្រឿងខាងលើ។ ជាលទ្ធផល បន្ទាប់ពីការត្រួតពិនិត្យជាក់ស្តែង ក្រុមការងារចម្រុះបានរកឃើញសាច់បង្កកនាំចូលដោយខុសច្បាប់ គ្មានលិខិតអនុញ្ញាត និងគ្មានវិញ្ញាបនបត្របញ្ជាក់ស្តង់ដារអនាម័យត្រឹមត្រូវ សរុបចំនួន ៣៨៥កេស ដែលមានទម្ងន់ស្មើនឹង ៣.០៤២ គីឡូក្រាម។

ក្រោយពីបានរកឃើញបទល្មើសជាក់ស្តែង និងដោយអនុវត្តតាមបទបញ្ជា និងគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់ពី លោកព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តតាកែវ ក្រុមការងារចម្រុះបាន សម្រេចដឹកជញ្ជូនវត្ថុតាងសាច់បង្កកអត់ច្បាប់ទាំងនោះ យកទៅដុតកម្ទេចចោលភ្លាមៗ នៅទីតាំងរណ្តៅសម្រាមទួលស្លែង ស្ថិតក្នុងឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ ដើម្បីជៀសវាងការហូរចូលទៅក្នុងទីផ្សារ ដែលអាចបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពរបស់ប្រជាពលរដ្ឋ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
សៀមរាបៈ ស្ថិតនៅពីក្រោយប្រាសាទសួរព្រ័ត និងនៅប៉ែកខាងកើតនៃព្រះបរមរាជវាំង ប្រាសាទឃ្លាំង គឺជាសំណង់ថ្មភក់ភ្លោះដ៏ស្វាហាប់ ដែលឈរអមសងខាងផ្លូវឆ្ពោះទៅកាន់ទ្វារជ័យនៃក្រុងអង្គរធំ។ ប្រាសាទដ៏វិចិត្រទាំងពីរនេះ មានរូបរាងស្ទើរតែដូចគ្នាទាំ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com