|
មន្ទីរកសិកម្មខេត្តឧត្តរមានជ័យ បន្តនាំយកកសិផលជាង ២តោន និងស៊ុតទាជាង ១ពាន់គ្រាប់ ជូនដល់មណ្ឌលសុវត្ថិភាព និងកងកម្លាំងការពារព្រំដែន
ថ្ងៃទី ៖ 26-05-2026, ដោយ Dara007 , 10 Views
ឧត្តរមានជ័យៈ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ បានបន្តប្រមូលផលបន្លែត្រកួនចំនួន ២ ០០០គីឡូក្រាម ស៊ុតទាចំនួន ១ ១៤០គ្រាប់ ជូនដល់ប្រជាពលរដ្ឋ សិស្សានុសិស្សក្នុងមណ្ឌលសុវត្ថិភាពបាត់ថ្កៅ និងកងកម្លាំងការពារព្រំដែននៅភូមិសាស្ត្រខេត្តឧត្តរមានជ័យ។
សូមជម្រាបជូនថា គិតត្រឹមថ្ងៃទី២៥ ខែឧសភា ការប្រមូលផលបានចំនួន ៣០លើក សរុបចំនួន ៤១ ៦១០គីឡូក្រាម ក្នុងនោះរួមមាន៖ ត្រកួនចំនូន ២៤ ៨៤០គីឡូក្រាម ស្ពៃចង្កឹះចំនួន ៤ ៦៨០គីឡូក្រាម ស្ពៃក្រញ៉ាញ់ចំនួន ២ ៣៥០គីឡូក្រាម ស្ពៃតឿចំនួន ២៥០គីឡូក្រាម ផ្ទីចំនួន ៥០គីឡូក្រាម ឪឡឹកក្រហមចំនួន ៩ ៣០០គីឡូក្រាម ឃ្លោកចំនួន ៤០គីឡូក្រាម ល្ពៅចំនួន ១០០គីឡូក្រាម ស៊ុតទាចំនួន ២៤ ៩៥០គ្រាប់ និងត្រីអណ្តែងចំនួន ៤៣០គីឡូក្រាម៕
|