ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
១០ថ្ងៃ អាជ្ញាធរផ្សព្វផ្សាយគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពបានជាង ៤ពាន់លើក
ថ្ងៃទី ៖ 22-04-2026, ដោយ​​ Dara007 , 56 Views
                     
ភ្នំពេញៈ ក្នុងរយៈពេល១០ថ្ងៃ រាប់ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦នេះ អាជ្ញាធរគ្រប់មូលដ្ឋានចាប់ពីថ្នាក់ក្រុង ស្រុក រហូតដល់ឃុំ សង្កាត់ បានបន្តចុះផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព បានជាង៤ពាន់លើកនៅទូទាំងប្រទេស។ បើតាម លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ សកម្មភាពនេះ បានប្រព្រឹត្តទៅ នៅតាមវេទិកាសាធារណៈ តាមខ្នងផ្ទះ សាលារៀន វត្តអារាម និងសហគមន៍ ដោយមានការចូលរួមពីប្រជាពលរដ្ឋជិត៣សែននាក់។

លោក ទូច សុឃៈ បានឱ្យដឹងថា ការផ្សព្វផ្សាយគោលនយោបាយនេះ ធ្វើឡើងដើម្បីលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋអំពីសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងការចូលរួមបង្កើនភាពសុខដុមរមនាក្នុងសហគមន៍ ពោលគឺមានន័យថាគោលនយោបាយនេះ តម្រូវឲ្យមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋ ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងទទួលខុសត្រូវរបស់អាជ្ញាធរមូលដ្ឋាន។

គួរបញ្ជាក់ថា ខ្លឹមសារស្នូល នៃគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព គឺជំរុញចូលរួមទប់ស្កាត់ រាយការណ៍បទល្មើសក្នុងសង្គម ជំរុញការផ្ដល់សេវាសាធារណៈ ការងារអនាម័យនិងបរិស្ថាន ការទប់ស្កាត់គ្រោះថ្នាក់សង្គម អំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្ត្រីនិងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ គ្មានក្មេងទំនើង ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ឆ្លើយតបទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺឆ្លងរាតត្បាតកាចសាហាវ។

នៅក្នុងឆ្នាំ២០២៥ ការងារផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព នៅទូទាំងប្រទេស អនុវត្តបានចំនួន ២៣០.៩៤៩លើក ដោយមានប្រជាពលរដ្ឋចូលរួមជាមធ្យមចន្លោះពី៤០នាក់ ទៅ៥០នាក់ ក្នុងមួយលើក។ ចលនាប្រឡងប្រណាំងការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ត្រូវបានរាជរដ្ឋាភិបាល ដែលមានក្រសួងមហាផ្ទៃជាសេនាធិការ សម្របសម្រួលដឹកនាំអនុវត្តជារៀងរាល់ឆ្នាំ ដោយលទ្ធផលនៃការអនុវត្តគោលនយោបាយនេះ ត្រូវបានប្រកាសជារៀងរាល់ឆ្នាំ ក្នុងសន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រសួងមហាផ្ទៃ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ក្រសួងបរិស្ថាន បណ្តុះកូនឈើចម្រុះ បានប្រមាណ៣លានដើម ដើម្បីទុកចែកជូនប្រជាពលរដ្ឋយកទៅដាំនៅតាមផ្ទះ សាលារៀន វត្តអារាម និងដាំស្តារព្រៃសហគមន៍ ខណៈក្នុងផែនការគ្រោងជំរុញឱ្យបានដល់៥លានដើម នៅដើមរដូវវស្សាខាងមុខនេះ។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com