កូនឈើចម្រុះទាំងនោះ បានមកពីការបណ្ដុះនៅថ្នាលថ្នាក់តំបន់ចំនួន៥កន្លែង មានដូចជានៅខេត្តត្បូងឃ្មុំ កំពង់ស្ពឺ សៀមរាប មណ្ឌលគិរី និងកោះកុង និងតាមមន្ទីរបរិស្ថានរាជធានីខេត្តទូទាំងប្រទេស។
ប្រជាពលរដ្ឋ អាចទៅទទួលយកកូនឈើនៅតាមតំបន់នីមួយៗ ដោយឥតគិតថ្លៃ ដើម្បីដាំនៅតាមផ្ទះ សាលារៀន វត្តអារាម និងព្រៃសហគមន៍។ នេះបើតាមការបញ្ជាក់ឱ្យដឹងរបស់ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន។
លោក បានថ្លែងថា ក្រសួងបរិស្ថានបានបន្តបណ្តុះកូនឈើចម្រុះ សម្រាប់ចែកជូនសាធារណជន ដើម្បីយកទៅដាំនៅតាមទីសាធារណៈនានា និងដាំស្តារព្រៃបង្កើនគម្របបៃតងនៅកម្ពុជា។ នៅឆ្នាំ២០២៤ ក្រសួងបរិស្ថាន បានជំរុញការបណ្តុះ និងចែកកូនឈើជូនសាធារណជនចំនួន១,៣លានដើម។ នៅឆ្នាំ២០២៥ បានបណ្តុះកូនឈើ និងចែកកូនឈើបានជាង៣,៤ លានដើម និង នៅឆ្នាំ២០២៦នេះ គ្រោងចែកកូនឈើ ចំនួន៥លានដើម ជូនប្រជាពលរដ្ឋយកទៅដាំនៅក្នុងរដូវវស្សាខាងមុខ៕