ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
សម្ដេចធិបតី បញ្ជាឱ្យគ្រប់បណ្ដាខេត្តត្រូវបង្រ្កាប និងទប់ស្កាត់ Scam Online
ថ្ងៃទី ៖ 26-03-2026, ដោយ​​ Dara007 , 43 Views
                     
ស្វាយរៀងៈ សម្ដេចធិបតី បញ្ជាឱ្យគ្រប់បណ្ដាខេត្តត្រូវបង្រ្កាប និងទប់ស្កាត់ Scam Online ដើម្បីរក្សាបានសន្តិសុខសណ្ដាប់ធ្នាប់ និងទាក់ទាញវិនិយោគទុនកាន់តែច្រើន។

ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់រោងចក្រប្រព្រឹត្តកម្មទឹកស្អាត ក្រុងស្វាយរៀង ជាមួយទុនវិនិយោគសរុបប្រមាណ ៣០,៦លានដុល្លារអាមេរិក និងបើកការដ្ឋានសាងសង់គម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត ក្នុងខេត្តចំនួន៥ រួមមាន ខេត្តស្វាយរៀង ពោធិ៍សាត់ កំពង់ធំ កំពត និងខេត្តមណ្ឌលគិរី ក្រោមជំនួយហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា មានប្រសាសន៍ថា បញ្ហាឆបោកអនឡាញ គឺជាបញ្ហាតំបន់ មិនមែនកើតមានតែកម្ពុជានោះទេ ប៉ុន្តែទាមទារឲ្យមានការខិតខំប្រឹងប្រែងយ៉ាងសកម្មពីភាគីកម្ពុជា ក្នុងការបង្ការ និងបោសសម្អាត ដើម្បីរក្សាបរិយាកាសសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋ និងវិនិយោគិន។

ក្នុងន័យនេះ សម្ដេចធិបតី គូសបញ្ជាក់ថា ប្រសិនបើសន្តិសុខ និងសុវត្ថិភាពត្រូវធានាបានល្អ នោះនឹងក្លាយជាគន្លឹះសំខាន់ក្នុងការទាក់ទាញវិនិយោគិន និងជំរុញការអភិវឌ្ឍឧស្សាហកម្មក្នុងតំបន់។ សម្ដេចធិបតី ក៏បានកោតសរសើរគណៈបញ្ជាការឯកភាពខេត្តស្វាយរៀង ដែលបានខិតខំបង្ក្រាបបទល្មើសឆបោកតាមអនឡាញ (Online Scams) យ៉ាងសកម្ម និងបានណែនាំឲ្យបន្ដយកចិត្តទុកដាក់បង្ក្រាប ដើម្បីធានាសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ជូនពលរដ្ឋ និងវិនិយោគិន។ សូមជម្រាបថា កម្លាំងសមត្ថកិច្ចក្នុងខេត្តស្វាយរៀងបានបង្ក្រាបបទល្មើសឆបោកតាមអនឡាញជាបន្តបន្ទាប់ ដោយឃាត់ខ្លួនជនសង្ស័យជាច្រើននាក់ជាពិសេសជនជាតិវៀតណាម ព្រមទាំងរឹបអូសវត្ថុតាងពាក់ព័ន្ធនឹងបទល្មើស។ ជាមួយគ្នានេះ អាជ្ញាធរខេត្តបានអំពាវនាវ ម្ចាស់កាស៊ីណូ អាផាតមិន ផ្ទះសំណាក់ និងទីតាំងប្រមូលផ្តុំសហការផ្តល់ព័ត៌មាន និងមិនទទួលជនសង្ស័យស្នាក់នៅ ដើម្បីចូលរួមទប់ស្កាត់បទល្មើសនេះឲ្យមានប្រសិទ្ធភាព។

យោងតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ, ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ សមត្ថកិច្ចចំណុះក្រសួងមហាផ្ទៃ បានបើកប្រតិបត្តិការបង្ក្រាបចំនួន៩៨កន្លែង នៅភូមិសាស្ដ្ររាជធានីភ្នំពេញ ចំនួន៦៨កន្លែង, ខេត្តកំពត ចំនួន៨កន្លែង, ខេត្តស្វាយរៀង ចំនួន៧កន្លែង, ខេត្តបាត់ដំបង ចំនួន៤កន្លែង, ខេត្តត្បូងឃ្មុំ ចំនួន២កន្លែង, ខេត្តសៀមរាប ចំនួន២កន្លែង, ខេត្តបន្ទាយមានជ័យ ចំនួន២កន្លែង, ខេត្តព្រះសីហនុ ចំនួន២កន្លែង, ខេត្តមណ្ឌលគិរី ចំនួន១កន្លែង, ខេត្តព្រៃវែង ចំនួន១កន្លែង, ខេត្តកណ្ដាល ចំនួន១កន្លែង, ខេត្តកោះកុង ចំនួន១កន្លែង និងខេត្តកំពង់ស្ពឺ ចំនួន១កន្លែង។ ក្នុងប្រតិបត្តិការបង្ក្រាបទាំង៩៨កន្លែងនេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សក្នុងរង្វង់ប្រតិបត្តិការចំនួន៥,៧៧១នាក់ ស្មើនឹង២៣សញ្ជាតិ។

ក្នុងនោះអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជូនទៅអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ចំនួន៤៤០៧នាក់ (ស្មើ១៩សញ្ជាតិ), បានបញ្ជូនទៅកាន់ស្ថាប័នតុលាការ ចំនួន១២៧នាក់ (ស្មើ៦សញ្ជាតិ) និងអនុញ្ញាតឲ្យត្រឡប់ទៅវិញ ចំនួន៣៤២នាក់ (ស្មើ៣សញ្ជាតិ)។ ដោយឡែក កំពុងបន្ដនីតិវិធីនៅតាមស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ចំនួន៨៩៥នាក់ (ស្មើ១០សញ្ជាតិ)៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ក្រុមហ៊ុនបារាំង Total Energies នឹងបន្តខិតខំឱ្យអស់លទ្ធភាពក្នុងការជួយគាំទ្រកម្ពុជាលើបញ្ហាប្រេង និងឧស្ម័ន បន្ទាប់ពីការផ្គត់ផ្គត់ឧស្ម័ន LPG កំពុងមានការខ្វះខាតយ៉ាងខ្លាំង។ យោងតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់លោ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com