ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
ឃាត់ខ្លួនក្មេងទំនើង ៧៨នាក់ ថយចុះ ១០នាក់
ថ្ងៃទី ៖ 24-03-2026, ដោយ​​ Dara007 , 35 Views
                     
ភ្នំពេញៈ ក្នុងរយៈពេល៧ថ្ងៃ នៃសប្តាហ៍ទី៣ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ សមត្ថកិច្ចនគរបាលជាតិបានបន្តប្រតិបត្តិការបង្ក្រាបករណីក្មេងទំនើងសរុបចំនួន ២២ករណីឃាត់ខ្លួនជនបង្ក៧៨នាក់ កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមនីតិវិធី។

បើធៀបនឹងសប្ដាហ៍ទី២ ខែមីនា ករណីក្មេងទំនើងដែលសមត្ថកិច្ចនគរបាលជាតិបង្ក្រាប បានថយចុះ១ករណី ខណៈជនបង្ក ថយចុះ១០នាក់។ នេះបើយោងតាមរបាយការណ៍ពីក្រសួងមហាផ្ទៃ។ របាយការណ៍ដដែលបានគូសបញ្ជាក់ថា ភូមិសាស្ត្រដែលមានករណីក្មេងទំនើងកើតឡើងនោះ រួមមានរាជធានីភ្នំពេញ ខេត្តកណ្តាល កំពត កំពង់ស្ពឺ ពោធិ៍សាត់ បាត់ដំបង ត្បូងឃ្មុំ និងខេត្តស្វាយរៀង។

ការថយចុះនេះមិនមែនជាករណីថ្មីឡើយ ដ្បិតក្នុងរយៈពេល២សប្តាហ៍ដើមខែមីនា បានថយចុះគួរឱ្យកត់សម្គាល់ ធៀបនឹង២សប្តាហ៍ដើមខែកុម្ភៈ។ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែមីនា សមត្ថកិច្ចបានបង្ក្រាបករណីក្មេងទំនើងសរុបចំនួន ៣៧ករណី និងឃាត់ខ្លួនជនបង្កបាន១៦៥នាក់។ ចំនួននេះ បានថយចុះ១៦ករណី ស្មើមនុស្ស៣៧នាក់ធៀបខែកុម្ភៈ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ក្រសួងសេដ្ឋកិច្ច ប្រកាសឱ្យសហគ្រាសនាំចូល និងចែកចាយបន្តចេញវិក្កយបត្រអាករចំពោះការផ្គត់ផ្គង់ទៅឱ្យអតិថិជន ត្រូវប្ដូរ “អាករលើតម្លៃបន្ថែមអត្រា១០%” ទៅជា “អាករលីតម្លៃបន្ថែមអត្រា៤%” បន្ទាប់ពីរាជរដ្ឋាភិបាល បានដាក់ចេញនូវវិធ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com