ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
លោក ហេង សួរ លើកទឹកចិត្តឱ្យរួមគ្នាលើកកម្ពស់សិទ្ធិកម្មការិនីបន្ថែមទៀត
ថ្ងៃទី ៖ 09-03-2026, ដោយ​​ Dara007 , 45 Views
                     
ភ្នំពេញៈ លោក ហេង សួរ លើកទឹកចិត្តឱ្យរួមគ្នាលើកកម្ពស់សិទ្ធិកម្មការិនីបន្ថែមទៀត ដើម្បីជៀសវាងការរំលោភបំពានសិទ្ធិសេរីភាព លក្ខខណ្ឌការងារ ផលប្រយោជន៍ ឬភាពមិនប្រក្រតីនានា។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងសន្និបាតផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ របស់ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា (CCNU) និងពិធីអបអរសាទរខួបលើកទី១១៥ នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខសម្រាប់ស្រ្តី និងគ្រួសារ” លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងថា កម្មការិនីគួរតែត្រូវបានចាត់ទុកជា “វីរនារី” ពីព្រោះពួកគាត់ពិតជាបានលះបង់ជាច្រើន រាប់ទាំងការជួយការងារផ្ទះ មើលថែរក្សាកូន ឪពុកម្តាយ រកចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារដើម្បីលើកកម្ពស់ជីវភាព ជួយដល់សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ។ ហេតុនេះ ការលើកកម្ពស់សិទ្ធិសេរីភាព លក្ខខណ្ឌការងារ និងសុវត្ថិភាពការងារ សម្រាប់កម្មករនិយោជិត ជាពិសេសស្រ្តីគឺជាការងារចាំបាច់ និងអាទិភាពមួយ។ លោករដ្ឋមន្រ្តីបានគូសបញ្ជាក់បែបនេះ ដើម្បីសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះបងប្អូនកម្មការិនីទាំងអស់ ជាពិសេសកម្មការិនីនៅក្នុងវិស័យកាត់ដេរ សម្លៀកបំពាក់ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប ដែលមានអត្រាកម្មករនិយោជិតជាស្រ្តីប្រមាណជាង ៨០% ក្នុងពិធីសំណេះសំណាលទៅកាន់អ្នកចូលរួមជិត៤០០នាក់ ដែលមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តំណាងអង្គការ អាជ្ញាធរមូលដ្ឋាន ថ្នាក់សហភាពសហជីព សហព័ន្ធសហជីព និងសហជីពមូលដ្ឋានចំណុះឱ្យ CCNU នៅទីស្នាក់ការ CCNU នាថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦។

ពិធីនេះគឺមិនមែនគ្រាន់តែដើម្បីជានិមិត្តរូបនោះទេ តែជាការអបអរសារទរនឹងសមិទ្ធផលឆ្នាំចាស់ និងការតម្រង់ទិសសម្រាប់បេសកកម្មឆ្នាំថ្មី២០២៦ របស់ CCNU ជាពិសេសគឺជាការជួបជុំ ដើម្បីរឹតចំណងសាមគ្គីភាព បង្កើនភាពស្និទ្ធស្នាល សម្ដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួម និងផ្សារភ្ជាប់គុណតម្លៃរបស់ស្ត្រីកម្ពុជាក្នុងសហជីព ការថែរក្សាសុខសន្តិភាព និងការកសាងមាតុភូមិឱ្យរីកចម្រើនដូចបច្ចុប្បន្ន។ នាឱកាសនោះលោករដ្ឋមន្រ្តីក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលសកម្មភាពការងារដែល CCNU ខិតខំសម្រេចបានក្នុងឆ្នាំ២០២៥ និងទិសដៅឆ្នាំ២០២៦ ដែលបានរួមចំណែកធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌការងារ សិទ្ធិសេរីភាពអង្គការវិជ្ជាជីវ: និងសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ ដែលជាស្នូលនៃការធានាដល់ការរក្សាបាននូវការងារ និងការបន្តថែរក្សាបាននិងបង្កើនការទាក់ទាញវិនិយោគ ប្រសិនបើមិនមានទំនាក់ទំនងល្អរវាងកម្មករនិយោជិត និងនិយោជកទេ សន្តិភាពនៅកន្លែងធ្វើការក៏មិនអាចកើតមានដែរ។

ក្រសួងតែងតែខិតខំលើកកម្ពស់យន្តការត្រីភាគី ដើម្បីជំរុញកិច្ចសន្ទនាសង្គម ដែលជាមធ្យោបាយដ៏ចាំបាច់មិនអាចខ្វះបានសម្រាប់ដោះស្រាយបញ្ហាជូនកម្មករនិយោជិត និងនិយោជក។ ជាមួយនឹងការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងាររបស់ CCNU លោករដ្ឋមន្រ្តីបានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ CCNU អង្គការវិជ្ជាជីវៈផ្សេងទៀត និងកម្មករនិយោជិតទាំងអស់ឱ្យបង្កើនកិច្ចសហការគ្នាក្នុងការរាយការណ៍ពីការរំលោភបំពានសិទ្ធិសេរីភាព លក្ខខណ្ឌការងារ ផលប្រយោជន៍ ឬភាពមិនប្រក្រតីនានា ទៅដល់ក្រុមអធិការកិច្ច ឬមន្រ្តីផ្សះផ្សារដោះស្រាយវិវាទការងារ របស់ក្រសួងការងារដើម្បីអន្តរាគមន៍ជាបន្ទាន់ ព្រោះថាមានតែបងប្អូននៅមូលដ្ឋានទេដែលជាភ្នែក ច្រមុះ ត្រចៀករបស់ក្រសួង។ បន្ថែមពីនេះ ក៏ត្រូវបង្កើនការជ្រើសរើសយកយន្តការដោះស្រាយបញ្ហានៅកន្លែងការងារ រវាងនិយោជក និងកម្មករនិយោជិត តាមរយៈការចាប់ដៃគូជាមួយរាជរដ្ឋាភិបាល ក្រសួងការងារ ក៏ដូចជាយន្តការកិច្ចសន្ទនាសង្គម និងត្រីភាគីរបស់ ILO ដែលវាប្រសើរជាងការជ្រើសរើសយកការ “បិទផ្លូវ” ដែលមិនអាចដោះស្រាយបញ្ហាបាន តែបង្កការប៉ះពាល់ដល់សិទ្ធិអ្នកដទៃថែមទៀតផង៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ កម្ពុជា-ចក្រភពអង់គ្លេសរួមគ្នាលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្ស និងជំនាញ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់វិស័យឯកជន និងគាំទ្រដល់កម្រិតនៃការអភិវឌ្ឍសេដ្ឋកិច្ច។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com