ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយអាវុធហត្ថនារី ដើម្បីចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ សន្តិភាព និងសន្តិសុខសម្រាប់ស្តី្រ នឹងគ្រួសារ នៅសាលប្រជុំធំ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពុងស្ពឺ នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានកោតសរសើរយ៉ាងស្មោះស្ម័គ្រចំពោះអាវុធហត្ថនារីទាំងអស់ ដែលបានបូជាកម្លាំងកាយចិត្តដោយមិនខ្លាចការនឿយហត់ក្នុងការចូលរួមចំណែកយ៉ាងសកម្មក្នុងការបំពេញតួនាទីភារកិច្ចក្នុងអង្គភាពនាពេលកន្លងមក។
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានបន្តទៀតថា ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦នេះ (ក្រោមប្រធានបទ សន្តិភាព និងសន្តិសុខសម្រាប់ស្តី្រ នឹងគ្រួសារ)គឺក្នុងគោលបំណងរំលេចពីសារៈសំខាន់មិនអាចកាត់ថ្លៃបាននៃសន្តិភាពនិងសន្តិសុខសម្រាប់ស្ត្រីនិងក្រុមគ្រួសារ ដែលជាបុរេលក្ខខណ្ឌដ៏ចម្បង ញ៉ាំងឱ្យស្ត្រីនិងក្រុមគ្រួសារបានរស់នៅជួបជុំប្រកបដោយសុភមង្គលសុខដុមរមនា សុខមាលភាពទាំងផ្លូវកាយ និងផ្លូវចិត្ត ជាការគូសបញ្ជាក់ពីការចូលរួមចំណែកយ៉ាងសកម្មរបស់ស្ត្រីក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីកសាង និងថែរក្សាសន្តិភាព ដែលជាធាតុផ្សំមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ស្ថេរភាព និងវិបុលភាពសង្គមផងដែរ។
ជាចុងក្រោយ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ក៏បានផ្តល់កិត្តិយសប្រគល់នូវវត្ថុអនុស្សាវរីយ៍និងបាច់ផ្កាជូនដល់អាវុធហត្ថនារីដើម្បីជាការលើកទឹកចិត្តនិងជានិមិត្តរូបនៃសេចក្តីស្រឡាញ់និងការផ្តល់តម្លៃដល់ស្ត្រី ព្រមទាំងបានឧបត្ថម្ភដល់អាវុធហត្ថនារីចំនួន០៤នាក់ ដោយក្នុងម្នាក់ទទួលបាននូវ ថវិកាចំនួន ១០០,០០០រៀល រួមទាំងសម្ភារៈមួយចំនួនទៀតមានដូចជា ទឹកសុទ្ធ ៥កេស,ទឹកផ្លែឈើ +ភេសជ្ជៈ ៥កេស និងមី ៥កេសថែមទៀតផង៕