ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
បើមិនចូលខ្លួនដោះស្រាយ ប៉ូលិសអាចស្នើសុំដីកាតុលាការចាត់ការតាមច្បាប់ ពាក់ព័ន្ធកៀរមនុស្សស្លាប់នៅបាត់ដំបង
ថ្ងៃទី ៖ 23-02-2026, ដោយ​​ Admin , 1024 Views
                     
បាត់ដំបង : រហូតមកទល់ថ្ងៃទី២៣ ខែកុម្ភៈនេះ សាច់ញាតិជនរងគ្រោះមានទាន់ទទួលបានពន្លឺយុត្តិធម៌នៅឡើយទេ បើទោះជួបចរចាតាមរយៈប៉ូលិសចរាចរនៅព្រឹកថ្ងៃទី២៣ កុម្ភៈ ២០២៦ នៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងក៍ដោយ ។

ក្រុមសាច់ញាតិបានប្រាប់សារព័ត៌មាន Cam Post នៅថ្ងៃចន្ទនេះថា គិតត្រឹមថ្ងៃនេះមានរយៈពេល៨ថ្ងៃហើយដែលពួកគាត់មិនទាន់ទទួលយុត្តិធម៌ បន្ទាប់ពីអ្នកមានឥទ្ធិពល ម្នាក់ បានបើកឡានកៀរបងស្រីរបស់គាត់ស្លាប់ កាលពីព្រឹក ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ នៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុមបាត់ដំបង ខេត្តបាត់ដំបង ខណៈកំពុងជិះម៉ូតូអេបចិញ្ចើមផ្លូវស្ដាំដៃ ចំថ្ងៃសែនចូលឆ្នាំចិន ។

បើតាមសាក្សីថា ជនបង្ករគឺ ជាអ្នកមានឥទ្ធិពល ឬមានលុយគួរសម ដែលគេដឹងថា ឈ្មោះ ឆៃលី ។ ប៉ុន្តែត្រូវបានភាគីចូលខ្លួនទៅដោះស្រាយបដិសេធ បើទោះមានសាក្សីអះអាង និងកាមរ៉ាសុវត្ថិភាពក៍ដោយ ។ សារព័ត៌មាន Cam Post មិនអាចទំនាក់ទំនង សុំការពន្យល់ពីលោក ហេង ឆៃលី ដែលគេសង្ស័យថា ជាអ្នកបង្ករគ្រោះថ្នាក់ចរាចរបណ្ដាលឱ្យមនុស្សស្លាប់បានទេ ។

ប្រធានការិយាល័យចរាចរផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោក ចាន់ សុធី នៅព្រឹកថ្ងៃទី២៣ កុម្ភៈនេះ បានបញ្ជាក់ថា រហូតមកទល់ពេលនេះភាគីទាំងពីរបានជួបចរចា តែលទ្ធផលបែបណា មិនទាន់ដឹងទេ ។ ប្រាប់សារព័ត៌មាន Cam Post លោក ចាន់ សុធី បានសង្កត់ធ្ងន់ថា យើងត្រូវការស្រាវជ្រាវ ប្រសិនបដិសេធ ។ យើងស្នើសុំគោលការទៅថ្នាក់លើ អនុវត្តតាមច្បាប់ «និតិវិធីត្រូវតែអ៊ីចឹង» អាចចេញដីកាឱ្យចូលខ្លួន ប្រសិនភាគីបង្ករមិនចូលដោះស្រាយតាមច្បាប់ ។

ទោះជាបែបណាករណីនេះ សាចញាតិជនរងគ្រោះបានដាក់ពាក្យបណ្ដឹងនៅកន្លែងប៉ូលិស និងស្នើសុំយ៉ាងទទួលពីថ្នាក់ដឹកនាំដើម្បីទទួលបានទួលយុត្តិធម៌ ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
កំពង់ស្ពឺៈ អ្នកសារព័ត៌មានជាង៣០ស្ថាប័ន បានចុះឈ្វែងយល់ពីវិស័យកសិកម្មម៉ុង ឬទ្ធី ដើម្បីបង្កើនការយល់ដឹងដល់ពលរដ្ឋកម្ពុជានៃការរីកចម្រើនការចញ្ចឹម ដាំដំណាំបន្លែ និងការផលិតផលនៅក្នុងស្រុក។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com