|
មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក្រើនរំកដល់នាយទាហាន នាយទាហានរង ទាំងអស់កុំប្រព្រឹត្តឫប្រើប្រាស់គ្រឿងញៀន និងក្រុម(Online Scams)ជាដាច់ខាត
ថ្ងៃទី ៖ 20-02-2026, ដោយ Dara007 , 15 Views
កំពង់ស្ពឺៈ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក្រើនរំកដល់នាយទាហាន នាយទាហានរង ទាំងអស់កុំប្រព្រឹត្តឫប្រើប្រាស់គ្រឿងញៀន និងក្រុម(Online Scams)ជាដាច់ខាត ដើម្បីអនុវត្តបទបញ្ជាឲ្យមានប្រសិទ្ធភាព។
ថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយនិងពង្រឹងការងារជំនាញស្រាវជ្រាវ និងបង្ក្រាបបទល្មើស ស្ថិតនៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦នេះ លោកវរសេនីយ៍ឯក ចាន់ ដា មេបញ្ជាការរង ទទួលជំនាញមន្ទីរស្រាវជ្រាវ និងបង្រ្កាបទល្មើស នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានលើកឡើងថា ក្នុងគោលបំណងដើម្បីបន្តពង្រឹងប្រសិទ្ធភាពការងារជំនាញតាមបណ្ដារការិយាល័យទាំងអស់ក្នុងមន្ទីរ ហើយលោកមេបញ្ជាការរង ទទួលជំនាញ ក៏បានលើកឡើងក្នុងអង្គប្រជុំថា ការរិយាល័យទាំងអស់នៅក្នុងមន្ទីរត្រូវគោរពវិន័យ និងម៉ោងការងារឲ្យបានល្អ ពង្រឹងមានសាមគ្គី ចេះជួយគ្នាទៅវិញទៅមកកុំឲ្យស្ទះការងារ សូមឲ្យការិយាល័យនីមួយៗត្រូវគ្រប់គ្រង រក្សាទុកឯកសាររបស់ខ្លួនឲ្យបានល្អ និងត្រូវបន្តយកចិត្តទុកដាក់ លើការងារជំនាញរបស់ខ្លួន ចូលរួមអនុវត្តបទបញ្ជាតាមឋានានុក្រមចាត់តាំង ឲ្យមានប្រសិទ្ធភាព ដែលថ្នាក់លើដាក់ជូន។
លោកវរសេនីយ៍ឯក ចាន់ ដា ក្រើនរំកដល់នាយទាហាន នាយទាហានរង ទាំងអស់កុំប្រព្រឹត្តឫប្រើប្រាស់គ្រឿងញៀននិងក្រុម(Online Scams)ជាដាច់ខាតហើយត្រូវចេះស្រឡាញ់ ថែទាំសុខភាព ខិតខំប្រឹងប្រែងធ្វើការងារ ដោយមានទំនួលខុសត្រូវខ្ពស់ ជាពិសេសជាចុងក្រោយក៏បានកោតសរសើរនូវលទ្ធផលការងារ ដែលសម្រេចបានជោគជ័យកន្លងមក ៕
|