ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
អ្នកសារព័ត៌មានជាង៣០ស្ថាប័ន ចុះឈ្វែងយល់ពីវិស័យកសិកម្មម៉ុង ឬទ្ធី  
ថ្ងៃទី ៖ 22-02-2026, ដោយ​​ Dara007 , 84 Views
                     
កំពង់ស្ពឺៈ អ្នកសារព័ត៌មានជាង៣០ស្ថាប័ន បានចុះឈ្វែងយល់ពីវិស័យកសិកម្មម៉ុង ឬទ្ធី ដើម្បីបង្កើនការយល់ដឹងដល់ពលរដ្ឋកម្ពុជានៃការរីកចម្រើនការចញ្ចឹម ដាំដំណាំបន្លែ និងការផលិតផលនៅក្នុងស្រុក។

ប្រាប់អ្នកសារព័ត៌មានក្នុងឱកាសដឹកនាំអ្នកសារព័ត៌មាន៣៦ស្ថាប័នមកតំបន់អភិវឌ្ឍន៍កសិឧស្សាហកម្មរបស់ឧកញ្ញ៉ាម៉ុង ឬទ្ធី នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅខេត្ដកំពង់ស្ពឺ លោក ពុយ គារ ប្រធានក្លឹបអ្នកការសែតបានលើកឡើងថា ការដឹកនាំអ្នកសារព័ត៌មាន៣៦ស្ថាប័ននាពេលនេះ ដើម្បីឈ្វែងយល់ពីវិស័យកសិកម្មម៉ុង ឬទ្ធី ដែលជាក្រុមហ៊ុនមានឈ្មោះជាស្ដេចកសិកម្មនៅកម្ពុជា ។

លោកបានបញ្ជាក់ថា ការចុះឈ្វែងយល់ពីវិស័យកសិកម្មម៉ុង ឬទ្ធីនេះ ដើម្បីបង្កើនការយល់ដឹងដល់ពលរដ្ឋកម្ពុជានៃការរីកចម្រើនការចញ្ចឹម ដាំដំណាំបន្លែ និងការផលិតផលនៅក្នុងស្រុក បន្ទាប់ពីប្រជាពលរដ្ឋកម្ពុជាពហិការមិនប្រើប្រាស់ផលិតថៃ ក្រោយមានជម្លោះព្រំដែនដោយការឈ្លានពានរបស់យោធាថៃ។

លោកបានបញ្ជាក់ទៀតថា ទន្ទឹមនឹងការធ្វើពហិការមិនប្រើប្រាស់ផលិតថៃនេះ ថាតើបានអ្វីមកជំនួសផលិតផលថៃ ហើយត្រូវពឹងផ្អែកផលិតផលពីប្រទេសវៀតណាម និងចិន ដែលជាណុចសំខាន់ ដើម្បីឱ្យអ្នកសារព័ត៌មានបានឈ្វែងយល់ពីវិស័យកសិកម្មម៉ុង ឬទ្ធី ក្រៅពីចម្ការដូងព្រេងនេះ មានដាំអ្វីទៀតក្នុងវិស័យកសិកម្ម។

ជាមួយគ្នានេះ ក្រុមហ៊ុនម៉ុង ឬទ្ធី គឺមានការចិញ្ចឹមជ្រូក មាន់ ត្រី និងដំណាំផ្សេងៗទៀត ជាពិសេស ការផលិតចំណីសត្វ ដើម្បីបម្រើរផលប្រយោជន៍ពលរដ្ឋកម្ពុជានៅក្នុងវិស័យកសិកម្ម ។

ម្យ៉ាងវិញទៀត ផ្ដល់ក្ដីសង្ឃឹម និងបានបង្ហាញឱ្យប្រជាពលរដ្ឋកម្ពុជាដឹងថា កម្ពុជាអាចធ្វើខ្លួនឯងបាន ដោយមិនពឹងផ្អែកផលិតផលក្រៅស្រុងទាំងអស់នោះទេ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
កំពង់ស្ពឺៈ អ្នកសារព័ត៌មានជាង៣០ស្ថាប័ន បានចុះឈ្វែងយល់ពីវិស័យកសិកម្មម៉ុង ឬទ្ធី ដើម្បីបង្កើនការយល់ដឹងដល់ពលរដ្ឋកម្ពុជានៃការរីកចម្រើនការចញ្ចឹម ដាំដំណាំបន្លែ និងការផលិតផលនៅក្នុងស្រុក។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com