ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
សាលាអន្តរជាតិជប៉ុន CIESF ពង្រឹងគុណភាពអប់រំតាមស្តង់ដាជប៉ុនក្នុងការបណ្ដុះបណ្ដាលយុវជនខ្មែរ
ថ្ងៃទី ៖ 30-01-2026, ដោយ​​ Dara007 , 35 Views
                     
ភ្នំពេញៈ សាលាអន្តរជាតិជប៉ុន CIESF ពង្រឹងគុណភាពអប់រំតាមស្តង់ដាជប៉ុនក្នុងការបណ្ដុះបណ្ដាលយុវជនខ្មែរ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន និងអនាគត។
ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក ហួត ស៊ីនាដ រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ នាទីស្ដីការក្រសួង ដើម្បីពង្រឹងកិច្ចសហការលើផ្នែកបណ្តុះបណ្តាល និងការអនុវត្តបទប្បញ្ញត្តិការងារ ដោយក្នុងជំនួបនោះ ភាគីទាំងពីរបានជជែកយ៉ាងលម្អិតអំពីការរៀបចំទិដ្ឋាការសម្រាប់បុគ្គលិកអប់រំជនជាតិជប៉ុន និងនីតិវិធីនៃការស្នើសុំប្រើប្រាស់កម្លាំងពលកម្មបរទេសឱ្យស្របតាមច្បាប់នៅកម្ពុជា លោក សាសាហារ៉ា កេនជិ (SASAHARA Kenji) នាយកសាលាអន្តរជាតិជប៉ុន CIESF Leaders Academy (CLA) បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្ររបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនាពេលកន្លងមក។ 
លោកប្តេជ្ញាចិត្តថានឹងបន្តពង្រឹងគុណភាពអប់រំតាមស្តង់ដាជប៉ុន ដើម្បីបណ្តុះបណ្តាលសិស្សានុសិស្ស ក៏ដូចជាយុវជនខ្មែរឱ្យមានចំណេះដឹង និងសមត្ថភាពខ្ពស់ សម្រាប់ឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន និងអនាគត។
ក្នុងឱកាសនោះ លោករដ្ឋលេខាធិការ បានថ្លែងបញ្ជាក់ថា ក្រសួងត្រៀមខ្លួនជានិច្ចក្នុងការសម្របសម្រួលបែបបទរដ្ឋបាលនានាដល់សាលា ប៉ុន្តែក្នុងនោះសាលាត្រូវធានាឱ្យបាននូវការអនុវត្តច្បាប់ស្តីពីការងារ និងរបបសន្តិសុខសង្គមឱ្យបានពេញលេញ ជាពិសេស ក្រសួងបានលើកទឹកចិត្តឱ្យសាលាផ្តល់អាទិភាពខ្ពស់ដល់ការជ្រើសរើសបុគ្គលិកជំនាញជានិយោជិតខ្មែរ មុននឹងសម្រេចចិត្តជ្រើសរើសបុគ្គលិកបរទេស៕
 
 
សូមបញ្ជាក់ថា សាលាអន្តរជាតិជប៉ុន CIESF Leaders Academy (CLA) បានចាប់ផ្ដើមបេសកកម្មអប់រំរបស់ខ្លួននៅកម្ពុជាតាំងពីឆ្នាំ២០១៦ ក្នុងនាមជាសាលាអង្គការ (NGO)។ ដោយមើលឃើញពីតម្រូវការអប់រំតាមស្តង់ដាអន្តរជាតិ នៅចុងឆ្នាំ២០២៥ សាលាបានវិវត្តខ្លួនទៅជាសាលាអន្តរជាតិពេញលក្ខណៈ ក្រោមការគាំទ្រយ៉ាងពេញទំហឹងពីក្រសួងអប់រំ យុវជន និងកីឡា និងស្ថានទូតជប៉ុនដើម្បីរួមចំណែកបណ្ដុះបណ្ដាលយុវជនឱ្យមានសមត្ថភាព និងការយល់ដឹងពីពហុវប្បធម៌សម្រាប់ជួយអភិវឌ្ឍសង្គមទៅថ្ងៃអនាគត៕
      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ សាលាអន្តរជាតិជប៉ុន CIESF ពង្រឹងគុណភាពអប់រំតាមស្តង់ដាជប៉ុនក្នុងការបណ្ដុះបណ្ដាលយុវជនខ្មែរ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន និងអនាគត។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com