ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
លោក ឌិត ទីណា ជំរុញឱ្យធុរជនអាមេរិក ពង្រីកការវិនិយោគនិងការធ្វេីកសិ-ពាណិជ្ជកម្មនៅកម្ពុជា
ថ្ងៃទី ៖ 29-01-2026, ដោយ​​ Dara007 , 28 Views
                     
ភ្នំពេញៈ លោក ឌិត ទីណា ជំរុញឱ្យធុរជនអាមេរិក ពង្រីកការវិនិយោគនិងការធ្វេីកសិ-ពាណិជ្ជកម្មនៅកម្ពុជា ដើម្បីធ្វើការនាំចេញកសិផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។

ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារពិនិត្យលទ្ធភាពនៃការវិនិយោគក្នុងវិស័យកសិកម្ម ស្តីពីការជំរុញកសិ-ពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការជាមួយវិស័យឯកជនអាមេរិក ជាមួយ​ ប្រតិភូសភាពាណិជ្ជកម្មរដ្ឋ​កាលីហ្វ័រញ៉ា​ ដឹកនាំដោយលោក Kim Chha Hout ប្រធានសភាពាណិជ្ជកម្មកម្ពុជា-រដ្ឋកាលីហ្វ័រញ៉ា នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលស្វាគមន៍វិនិយោគិនអាមេរិកក្នុងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការកសិ-ពាណិជ្ជកម្ម សំដៅបំពេញឱ្យគ្នាទៅវិញទៅមក និងទទួលផលចំណេញទាំងអស់គ្នា ហេីយលេីកទឹកចិត្តឱ្យវិនិយោគិនទាំងអស់ដែលមានបំណងចង់វិនិយោគលេីវិស័យផលិតកម្មសត្វ ការកែច្នៃ វេចខ្ចប់ បន្តពិនិត្យលទ្ធភាពដេីម្បីឱ្យការវិនិយោគទទួលបានជោគជ័យ។

ជាមួយគ្នានេះ លោករដ្ឋមន្រ្តី បានជំរុញដល់ធុរជនអាមេរិក ពង្រឹងនិងពង្រីកការវិនិយោគនិងការធ្វេីកសិ-ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ជាពិសេសការនាំចេញកសិផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ហេីយក្រសួងកសិកម្មនឹងរួមចំណែកសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងនេះ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ លោក ឌិត ទីណា ជំរុញឱ្យធុរជនអាមេរិក ពង្រីកការវិនិយោគនិងការធ្វេីកសិ-ពាណិជ្ជកម្មនៅកម្ពុជា ដើម្បីធ្វើការនាំចេញកសិផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com