ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
ក្រសួងការងារ សភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងម៉ែលប៊ន និងសភាពាណិជ្ជកម្ម អូស្រ្តាលី នឹងរួមគ្នា ពង្រឹងវិស័យការងារ និងអភិវឌ្ឍធនធានមនុស្ស
ថ្ងៃទី ៖ 28-01-2026, ដោយ​​ Dara007 , 9 Views
                     
ភ្នំពេញៈ ក្រសួងការងារ សភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងម៉ែលប៊ន និងសភាពាណិជ្ជកម្ម អូស្រ្តាលី នឹងរួមគ្នាពង្រឹងលើវិស័យការងារ និងអភិវឌ្ឍធនធានមនុស្ស ដើម្បីលើកកម្ពស់កម្លាំងពលកម្មជំនាញ និងឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារទាំងពេលបច្ចុប្បន្ន និងអនាគត។

ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាង លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈជាមួយលោក តាំង សិទ្ធី ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងម៉ែលប៊ន និងលោក ជេរេមី ក្រហ្វឺត( Jeremy Crawford) នាយកប្រតិបត្តិសភាពាណិជ្ជកម្មទីក្រុង Geelong រដ្ឋ Victoria ប្រទេសអូស្ត្រាលី នៅទីស្តីការក្រសួង កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ ដោយជាលទ្ធផលនៃជំនួបនេះ ភាគីទាំង៣បានឯកភាពគ្នាថានឹងចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះ។ MoU ដែលគ្រោងនឹងចុះហត្ថលេខានេះ គឺផ្តោតសំខាន់ទៅលើការបង្កើតកិច្ចសហការលើការកសាងសមត្ថភាព ការតភ្ជាប់ជាមួយឧស្សាហកម្ម ជាពិសេសកិច្ចសហការនេះ នឹងជួយឱ្យប្រជាពលរដ្ឋកម្ពុជា អាចទទួលឱកាសបណ្ដុះបណ្ដាល តាមរយៈការរៀនជំនាញ និងការផ្លាស់ប្ដូរជំនាញទៅវិញទៅមករវាងកម្ពុជា និងអូស្ដ្រាលី ដើម្បីអាចទទួលបានការងារលើជំនាញអាទិភាពនៅប្រទេសអូស្ដ្រាលី។

កិច្ចសហប្រតិបត្តិការនេះគាំទ្រយ៉ាងមុតមាំដល់វិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សម្រេចបាននូវវឌ្ឍនភាពសំខាន់ៗ ជាពិសេសការអភិវឌ្ឍលើវិស័យបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលជាមូលដ្ឋានសម្រាប់អភិវឌ្ឍកម្លាំងពលកម្មជំនាញ ដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារទាំងពេលបច្ចុប្បន្ន និងអនាគត។

គណៈប្រតិភូនៃសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងម៉ែលប៊ន និងសភាពាណិជ្ជកម្មទីក្រុង Geelong បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោករដ្ឋមន្រ្តី ចំពោះលទ្ធផលដែលសម្រេចបានពីជំនួបនេះ ក៏ដូចជាបានកោតសរសើរចំពោះវឌ្ឍនភាពក្នុងវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅកម្ពុជា ដោយសង្ឃឹមថាកិច្ចសហការនេះ ក៏នឹងជួយដោះស្រាយការខ្វះខាតកម្លាំងពលកម្មជំនាញនៅក្នុងប្រទេសអូស្រ្តាលី។

លោក Jeremy Crawford បានលើកឡើងថា អូស្ត្រាលីមានប្រព័ន្ធអប់រំដែលមានគុណភាពលំដាប់ថ្នាក់ពិភពលោក រួមទាំងការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស ប៉ុន្តែបញ្ហាប្រឈមដែលលោកបានកត់សម្គាល់នាពេលកន្លងមក នោះគឺបម្រែបម្រួលនៃការកំណត់ជំនាញបច្ចេកទេសដែលខ្វះខាត នៅក្នុងប្រទេសអូស្ត្រាលី ដែលតម្រូវឱ្យមានការយកចិត្តទុកដាក់ខ្ពស់ ដើម្បីធានាថាការរៀបចំការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសនេះ អាចមានភាពបត់បែនទៅតាមបម្រែបម្រួលនេះបាន៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ក្រសួងការងារ សភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងម៉ែលប៊ន និងសភាពាណិជ្ជកម្ម អូស្រ្តាលី នឹងរួមគ្នាពង្រឹងលើវិស័យការងារ និងអភិវឌ្ឍធនធានមនុស្ស ដើម្បីលើកកម្ពស់កម្លាំងពលកម្មជំនាញ និងឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារទាំង ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com